កំណាព្យ
ជាតិ
បាតដៃ​យើង​
25, Mar 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​
 
-​ស៊ាំ​រឿង រឿង​ស៊ាំ​នាំ​ឲ្យ​ហោច​ ​ផ្សាខ្លោច ខ្លោចផ្សា​ស្តារ​ស្តែង​យ៉ាប់​
​បែកបាក់ បាក់បែក​ស្រែក​ឈឺចាប់​ ​ស្ទើរ​ស្លាប់ ស្លាប់​ស្ទើរ​រើ​លែងរួច​។​
 
-​គេ​ជុំ ជុំ​គេ​រេ​រួម​ត្បៀត​ ​ស៊កសៀត សៀតស៊ក​ឲ្យ​យើង​ស្តួច​
​ខ្មែរ​ខ្សោយ ខ្សោយ​ខ្មែរ​ដូច​ពុល​ក្តួច​ ​គេ​លួច លួច​គេ​រេ​រាយ​ល្បិច​។​
 
-​យើង​រួច រួច​យើង​ឆ្លង​ផុត​ទុក្ខ​ ​គេ​រុក រុក​គេ​រេ​រួម​ច្បិច​
​ចាក់ចុច ចុច​ចាក់​ដាក់​កល​កិច្ច​ ​នេះ​ល្បិច ល្បិច​នេះ​ខ្មែរ​ជួប​ហើយ​។​
 
-​ដៃ​ខ្មែរ ខ្មែរ​ដៃ​ច្នៃ​សាង​សុខ​ ​សាង​ស្រុក ស្រុក​សាង​មិន​តោះតើយ​
​ខ្មែរ​រួម រួម​ខ្មែរ​មិន​លេង​ឡើយ​ ​ឆ្អែត​ហើយ ហើយ​ឆ្អែត​ហេតុ​ហិនហោច​។​
 
-​ច្បាំង​ហត់ ហត់​ច្បាំង​តាំ​ចិត្ត​ច្បាស់​ ​ក្មេង​ចាស់ ចាស់​ក្មេង​ស្រុះ​ស្រង់​ស្រោច​
​ស្តារ​ជាតិ ជាតិ​ស្តារ​ឈប់​ឲ្យ​ហោច​ ​អ្នក​ស្រោច ស្រោច​អ្នកជា​ក់ដៃ​ខ្មែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com