ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ព្យាបាល​អា​ការៈឈឺ​ស​សៃ ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
25, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អា​ការៈឈឺ​សន្លាក់​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​។  អាកា​រៈ​នេះ​អាច​កើតឡើង​ដោយសារ​ជំងឺ​ស​សៃ sciatica, ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ដែល​បណ្ដាលអោយ​មានការ​ខូចខាត​ដល់​ស​សៃ​ប្រសាទ​។ ប៉ុន្តែ​កុំ​បារម្ភ​! អា​ការៈឈឺ​ស​សៃ​អាច​ត្រូវបាន​ទប់ស្កាត់ និង​ព្យាបាល​បាន​យ៉ាង​ងាយ​តាមរយៈ​ការរួមបញ្ចូល​អាហារ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​ព្យាបាល​អា​ការៈឈឺ​ស​សៃ ៖

 
១. ស្ត្រ​បឺ​រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្កបញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​អា​ការៈឈឺ​ស​សៃ​។ អាហារ​ដែលមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​អាចជួយ​ពង្រឹង​ស​សៃ​ប្រសាទ​កាត់បន្ថយ​អា​ការៈឈឺ​ចាប់បាន​យ៉ាង​ប្រសើរ​។​
 
២. ម្ទេស​ប្លោក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ និង​ជួសជុល​ស​សៃ​ប្រសាទ​ដែល​ខូចខាត​កាត់បន្ថយ​ការឈឺចាប់​។​
 
៣. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ រួមទាំង​ស​សៃ​ប្រសាទ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ស​សៃ​ដោយ​ទប់ស្កាត់​ការបំផ្លាញ​លើស​សៃ​ប្រសាទ​ផងដែរ​។​
 
៤. ស៊ុត​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន B12 ដែល​ជួយ​ជួសជុល​ជាលិកា​ដែល​ខូចខាត​ជាពិសេស​នៅពេលដែល​អ្នក​លើក​អ្វី​ធ្ងន់ៗ​។ វីតាមីន B12 ក៏​ជួយ​ក្នុងការ​ពង្រឹង​ស​សៃ​ប្រសាទ និង​ផ្ដល់​ភាព​ធូរស្បើយ​ដល់​អា​ការៈឈឺ​ស​សៃ​ផងដែរ​។​
 
៥. ទឹក​
 
​ការទទួល​ទាន​ទឹក​អោយបាន​គ្រប់គ្រាន់​មិនតិចជាង ២ លីត្រ​ក្នុង​មួយថ្ងៃ​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ និង​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​អា​ការៈឈឺ​ស​សៃ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com