ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩៖ លោក Wong Ron អគ្គនាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានបញ្ជាក់នៅក្នុងវេទិកាសាធារណៈសំខាន់ៗ កាលពីសប្តាហ៍មុនថា Grab(ហ្គ្រេប) កំពុងស្ថិតក្នុងជំហរដ៏រឹងមាំ និងមានឆន្ទៈយ៉ាងមុតមាំ ក្នុងការគាំទ្រដល់វិស័យពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) និងវិស័យដឹកជញ្ជូន និងចែកចាយ ដែលកំពុងតែរីកចម្រើនឥតឈប់ឈរនៅកម្ពុជា។
នៅក្នុងសិក្ខាសាលាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងការដឹកជញ្ជូន និងការចែកចាយ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០១៩ (Digital Cambodia ២០១៩) ដែលត្រូវបានរៀបចំធ្វើឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Ron បានបញ្ជាក់ថា Grab (ហ្គ្រេប) កំពុងតែខិតខំ ព្យាយាមដើម្បីធានាឲ្យបានថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា កំពុងតែ រីករាយចម្រើនប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ លោកបញ្ជាក់ថា៖«ពាណិជ្ជកម្មអេឡិចត្រូនិក កំពុងតែដំណើរការរួចជាស្រេចទាំងស្របច្បាស់ និងមិនស្របច្បាប់ ហើយនិងទីផ្សារប្រកបដោយការច្នៃប្រឌិតថ្មីនេះ ក៏កំពុងតែអភិវឌ្ឍខ្លួនផងដែរ។ សក្តានុពលសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក ពិតជាសំខាន់ណាស់ ព្រោះវាបានផ្តល់ការងារថ្មីៗជាច្រើន ក៏ដូចជាការបង្កើតបរិយាប័នហិរញ្ញវត្ថុ និងបង្កើនល្បឿននៃចលនាសាច់ប្រាក់ ក្នុងសេដ្ឋកិច្ច។ ការបង្កើតឲ្យមានកម្មវិធីទូទាត់ដោយមិនប្រើក្រដាសប្រាក់ ជាសមាសធាតុតែមួយនៃចង្វាក់ពាណិជ្ជកម្ម អេឡិចត្រូនិក ត្រូវបានរំពឹងទុកថា នឹងបន្ថែម៦%បន្ថែមទៀតទៅលើទីផ្សារផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០២៥»។
ចំណុចគន្លឹះនៃការរីកចម្រើននេះ គឺភាពជាដៃគូ និងការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងវិស័យសាធារណៈ និងវិស័យឯកជន។ ចាប់តាំងពីចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា កាលពី ខែធ្នូ ឆ្នាំ២០១៧ Grab (ហ្គ្រេប) បានធ្វើការជាមួយក្រសួងសារធាណការ និងដឹកជញ្ជូន និងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិ (UNDP) ដើម្បីជួយជំរុញវិស័យដឹកជញ្ជូនឲ្យកាន់តែប្រសើរនៅ រាជធានីភ្នំពេញ។
លោក Ron បានបន្តទៀតថា៖ «វិស័យបច្ចេកវិទ្យាបានបន្តធ្វើការជាមួយនឹងរដ្ឋាភិបាល ដើម្បីជំរុញឲ្យមានការគាំទ្រ បទដ្ឋានគតិយុទ្ធ បង្កើតច្បាប់សម្រាប់វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងដឹកជញ្ជូន និងចែកចាយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ចរន្តនេះបានអនុញ្ញាតឲ្យមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងវិស័យដឹកជូន និងចែកចាញ ប៉ុន្តែកង្វះខាតច្បាប់គ្រប់គ្រង មានន័យថា មិនមែនគ្រប់គ្នាដែលពាក់ព័ន្ធក្នុងវិស័យទាំងនេះ នឹងផ្តល់នូវសន្តិសុខ និងអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលពួកគួរតែធ្វើនោះឡើយ»។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងដោយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជា សហការជាមួយធនាគារពិភពលោក កាលពីដើមសប្តាហ៍នេះ លោក Ron បានបង្ហាញពីសារសំខាន់ នៃការប្រមូលទិន្នន័យទូទាំងប្រទេស ដើម្បីធានាឲ្យទទួលបានភាពជោគជ័យ និង បរិយាកាសអាជីវកម្ម ប្រកបដោយការប្រកួតប្រជែង ដែលទាក់ទងទៅនឹង ការធ្វើផែនទីបង្ហាញផ្លូវ បញ្ហាសុវត្ថិភាព និងព័ត៌មានអំពីបញ្ហាចរាចរ។
លោកបានបន្ថែមទៀតថា៖ «ភាពជោគជ័យគឺអាស្រ័យទៅលើទំនាក់ទំនងផ្សេងៗ។ Grab (ហ្គ្រេប) បាន សហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូឯកជនក្នុងស្រុកជាច្រើន ដើម្បីជួយធានាឲ្យបាន ថា យើងទាំងអស់គ្នាបានធ្វើការជាមួយគ្នា ដើម្បីជួយជំរុញសេដ្ឋកិច្ចឌីជីថល»។
ខួបទី៣៩ នៃការប្រើប្រាស់ក្រដាសប្រាក់រៀលរបស់កម្ពុជា Grab ជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើនការប្រើក្រដាសប្រាក់រៀល តាមរយៈការប្រើប្រាស់រូបិយបណ្ណនេះសម្រាប់ក្រុមហ៊ុន Grab នៅកម្ពុជា។ Grab នៅតែបន្តការ ប្តេជ្ញាក្នុងការធានាឲ្យបានថា សហគមអាជីកម្មទទួលយកបច្ចេកវិទ្យាចល័ត ក្នុងប្រព័ន្ធរបស់ខ្លួនតាម រយៈបង្កើតថ្មី ដូចជាកម្មវិធី «Grab for Business» ជាដើម ដែលអនុញ្ញាតឲ្យក្រុមហ៊ុននានាបង្កើត គណនីអាជីវកម្មមួយ ដែលនឹងជួយកាត់បន្ថយពេលវេលានៃការប្រើប្រាស់ក្រដាសស្នាមផ្សេងៗ និងការបង់ប្រាក់ត្រឡប់ឲ្យនិយោជិតវិញ៕
(អត្ថបទពាណិជ្ជកម្ម)