ពីនេះ ពីនោះ
ខ្មែរប្រើពាក្យ «អូតែល» ជាពាក្យបារាំង ច្រើនជាងពាក្យខ្មែរ «សណ្ឋាគារ» រូបភាព សណ្ឋាគារទែរូ នៅខេត្តរតនគីរី
× ពិតមែនទៅពាក្យខ្មែរក៏មានពាក្យដូចនឹងពាក្យ «អូតែល» ជាពាក្យបារាំង និងជាភាសាអង់គ្លេសថា «Hotel»នេះដែរ គឺជាពាក្យ «សណ្ឋាគារ» តែខ្មែរយើងចូលចិត្តហៅជា «អូតែល» ជាភាសាបារាំង ឬ «Hotle»ជាភាសាអង់គ្លេសជាង។
ពាក្យ «សណ្ឋាគារ ឬ អូតែល ឬ Hotle» នេះមានន័យថា ផ្ទះ ឬរោងសម្រាប់ទទួលភ្ញៀវ,ផ្ទះរាជការសម្រាប់ទទួលភ្ញៀវមកពីចម្ងាយ ឬ មកពីនានាប្រទេស។ ពាក្យ «សណ្ឋាគារ » សរសេរជាបាលី និងសំស្ត្រឹត សំស្ថាគារ ហើយសរសេរជា សន្ថាធារ ក៏មាន ហៅថា សណ្ឋគារដ្ឋាន ឬសន្ថាគារដ្ឋានក៏បានដែរ។ នេះបើតាមការបកស្រាយពីសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com