អត្ថបទពាណិជ្ជកម្ម
អ្នក​ឈ្មះ​៣​នាក់ មកពី​ខេត្ត​ផ្សេងគ្នា ឈ្នះ​រង្វាន់​៤០​លាន​រៀល និង​៤​លាន​រៀល ពី​ស្រា​បៀ​កម្ពុជា​
25, Mar 2019 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​លើកស្ទួយ​រូបិយប័ណ្ណ​ជាតិ ស្រា​បៀ​កម្ពុជា​បាន​ផ្លាស់ប្តូរ​រូបិយប័ណ្ណ​រង្វាន់​របស់​ខ្លួន ទៅជា​ប្រាក់រៀល​វិញ​ម្តង​។ ភ្លាមៗ​ក្រោយ​ការផ្លាស់ប្តូរ​នេះ ក៏មាន​អ្នកឈ្នះ​រង្វាន់​ធំ ៤០​លាន​រៀល​, ៤​លាន​រៀល និង ៤០​ម៉ឺន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ជា​បន្តបន្ទាប់​ផងដែរ​។
 
​លោក Michael Sovann (​ម៉ៃ​ឃើ​ល សុវណ្ណ​) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង​ទំនាក់ទំនង​សាធារណៈ របស់​ស្រា​បៀ​កម្ពុជា បាន​ឲ្យ​ដឹងថា គ្រាន់តែ​រយៈពេល​២​ថ្ងៃ​សោះ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ មាន​អ្នកឈ្នះ​រង្វាន់​ប្រាក់ ៤០​លាន​រៀល រហូតដល់​តែ ៣ នាក់​ឯណោះ នៅតាមបណ្តា​ខេត្ត​ផ្សេងៗ​គ្នា ក្នុងនោះ​មាននៅ​ខេត្តបាត់ដំបង សៀមរាប និង​ក្រុង​តាខ្មៅ​។



ដោយឡែក នា​ការប្រគំ​តន្ត្រី​ស្រា​បៀ​កម្ពុជា Rock the Nation មាន​អ្នកឈ្នះ​រង្វាន់ ៤​លាន​រៀល ២​នាក់ និង អ្នកឈ្នះ​រង្វាន់ ៤០​ម៉ឺន​រៀល ២​នាក់​ទៀតផង​ដែរ​។ លោក Michael  បញ្ជាក់ថា​៖«​អ្នក​ដែល​ឈ្នះ​រង្វាន់​នៅ​ក្រុង​តាខ្មៅ ទាំង​រង្វាន់​តូច និង​ធំ យើង​បានរៀបចំ​ប្រគល់​រង្វាន់​ឲ្យ​ពួកគាត់​រួចរាល់​ហើយ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ស្រា​បៀ​កម្ពុជា Rock the Nation កាលពី​យប់​ថ្ងៃអាទិត្យ​។ រីឯ​អ្នក​នៅ​ខេត្តបាត់ដំបង និង​សៀមរាប យើង​ក៏បាន​ណាត់ជួប​ប្តូរ​រង្វាន់​ជូន​ពួកគេ​ឲ្យ​រួចរាល់​ក្នុង​សប្តាហ៍​នេះដែរ​»​។  
 
​លោក​ក៏​ចូលរួម​អបអរសាទរ​អ្នកឈ្នះ​រង្វាន់​ទាំងអស់គ្នា និង​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ស្រា​បៀ​កម្ពុជា​កន្លងមក ហើយ​ក៏បាន​ផ្តាំផ្ញើ​ដល់​អតិថិជន​ស្រា​បៀ​កម្ពុជា​ទាំងអស់ សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com