កីឡាអន្តរជាតិ
អន្តរជាតិ
China Cup ផ្តាច់ព្រ័ត្រ​៖ ថៃ ប្រជែង​ជាមួយ​គីឡូ World Cup អ៊ុយ​រូ​ហ្គា​យ
25, Mar 2019 , 4:58 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​នឹង​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​អ៊ុយ​រូ​ហ្គា​យ​ដើម្បី​ដណ្តើមពាន China Cup ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​២៥ ខែមីនា វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​] ក្នុង​កីឡដ្ឋាន Guangxi Sports Center ប្រទេស​ចិន​។​

​នេះ​ជា​ជំនួប​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​រហស្សនាម​ដំរី​សង្គ្រាម​ដោយ​ពួកគេ​ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង​ពី​អាមេរិក​ឡាទីន និង​ក្រុម​កម្រិត World Cup អ៊ុយ​រូ​ហ្គា​យ​នេះ​។​
 
​មុន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ថៃ​បាន​ទម្លាក់​ម្ចាស់ផ្ទះ​ចិន​ដោយ​លទ្ធផល ១-០ ដែល​ធ្វើបាន​ខ្សែបម្រើ​ឆ្នើម Chanathip Songkrasin ឬ «Messi ថៃ​» សម្រាប់​ជំនួប​បើកឆាក ខណៈដែល​អ៊ុយ​រូ​ហ្គា​យ​បាន​យកឈ្នះ​អ៊ូ​ស​បេ​គី​ស្ថាន​ដល់​ទៅ ៣-០​។​
 
​ពាន China Cup ឆ្នាំ​២០១៩ ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​មាន​ក្រុម​ចំនួន​៤​ប៉ុណ្ណោះ​ចូលរួម ដោយ​ក្នុងនោះ​រួមមាន ចិន ថៃ អ៊ូ​ស​បេ​គី​ស្ថាន និង​អ៊ុយ​រូ​ហ្គា​យ​។​
​តើ​ថៃ​អាចបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​តាមរយៈ​ការ​ផ្តួល​ម្ចាស់ World Cup ឆ្នាំ​១៩៣០ អ៊ុយ​រូ​ហ្គា​យ​នេះ​បាន​ដែរឬទេ​?
 
 
 

Tag:
 បាល់ទាត់​
  China Cup
© រក្សាសិទ្ធិដោយ thmeythmey.com