ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រាវជ្រាវកសិកម្ម៖ ការប្រើថ្នាំពុលគីមីកសិកម្មគ្មានបច្ចេកទេសធ្វើឱ្យមានជំងឺភ្លាមៗ ទាំងអ្នកដាំ និងអ្នកបរិភោគ លោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង អ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម
× ភ្នំពេញ៖ ការប្រើប្រាស់ថ្នាំពុលគីមីកសិកម្មដែលមិនត្រឹមត្រូវតាមស្តងដារ និងគ្មានបច្ចេកទេស ដូចជាការប្រើថ្នាំពុលច្រើនមុខលាយបញ្ចូលគ្នាក្នុងពេលតែមួយ និងបាញ់ថ្នាំ២-៣ដងក្នុងសប្តាហ៍ ទៅលើដំណាំ ពិសេសលើបន្លែ វានឹងធ្វើឱ្យអ្នកបាញ់ថ្នាំពុល អ្នកដាំ និងអ្នកបរិភោគ កើតជំងឺភ្លាមៗ។ ជំងឺទាំងនោះរួមមាន ខ្យល់គរ វិលមុខ ចុកពោះ រាគរូស និងក្អួត ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរមួយចំនួនក្នុងរយៈវែង ដោយសារពុលគីមីពីថ្នាំកសិកម្ម។ នេះជាការលើកឡើងរបស់លោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង និងអ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម។
លោក ប៉ុក បញ្ញា បានបន្ថែមថា ជំងឺដែលកើតឡើងចំពោះកសិករបាញ់ថ្នាំពុល និងអ្នកដាំផ្ទាល់ គឺតាមរយៈការប៉ះ និងហិតផ្ទាល់នូវសារធាតុពុលគីមី ពិសេសក្នុងអំឡុងកំពុងបាញ់ថ្នាំពុលតែម្តង ដែលជ្រាបចូលក្នុងខ្លួនតាមរយៈរន្ធញើស និងស្បែកមនុស្ស។ ដោយឡែក ចំពោះអ្នកបរិភោគវិញ ក៏អាចនឹងជួបបញ្ហាសុខភាព និងប្រឈមដូចកសិករផងដែរ ព្រោះសារធាតុពុលពីថ្នាំគីមី មានទំហំច្រើនលើសលប់នៅក្នុងបន្លែ ឬនៅជាប់បន្លែ និងដំណាំផ្សេងៗ។
ដើម្បីបានជ្រាបច្បាស់ពីបញ្ហានៃការប្រើប្រាស់ថ្នាំពុលគីមីកសិកម្ម សូមស្ដាប់សម្តីរបស់ លោក ប៉ុក បញ្ញា សាស្ត្រាចារ្យផ្នែកកសិកម្មនៅសាកលវិទ្យាល័យខេត្តបាត់ដំបង និងអ្នកស្រាវជ្រាវថ្នាំពុលគីមីកសិកម្ម៖
លោក ប៉ុក បញ្ញា បាននិយាយដូច្នេះ៖« មូលហេតុដែលធ្វើឱ្យកសិករមួយចំនួន បានប្រើថ្នាំពុលគីមី២ ទៅ៣ដង ក្នុងមួយសប្តាហ៍ ព្រោះនៅពេលដែលកសិករបាញ់ថ្នាំលើបន្លែ គឺគ្មានប្រសិទ្ធភាពក្នុងការសម្លាប់សត្វល្អិតទាំងនោះ។ អ៊ីចឹង! អ្វីដែលខ្ញុំកំពុងគិតគឺថា ការប្រើថ្នាំពុល៣ដងក្នុងមួយសប្តាហ៍នេះ ប្រហែលមកពីកសិករនោះដូរថ្នាំ និងកំពុងរាវរកថ្នាំពុល ដើម្បីកម្ចាត់សត្វចង្រៃ។ ម្យ៉ាងវិញទៀត ព័ត៌មានដែលកសិករផ្តល់ឱ្យអ្នកបច្ចេកទេស-ដេប៉ូ(អ្នកលក់) អត់ច្បាស់ ឬក៏អ្នកលក់អត់ច្បាស់ពីបញ្ហាដូចគ្នា ចឹងបានឱ្យការថ្នាំបាញ់ទាំងនោះគ្មានមានប្រសិទ្ធភាព។ នេះហើយដែលជាកត្តាប្រឈមខ្លាំងចំពោះសុខភាព»។
Tag:
កសិកម្ម
បន្លែ
ថ្នាំពុល
គីមី
កណ្តាល
២៥ខេត្ត-ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com