រថយន្ត
អន្តរជាតិ
ទោះ​បញ្ហា​ស្ទះចរាចរណ៍ តែ​រថយន្ត​នៅតែ​ជា​មធ្យោបាយ​ធ្វើដំណើរ​រួម​ដែល​លឿន​ជាងគេ​
25, Mar 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្នុងចំណោម​មធ្យោបាយ​ដឹកជញ្ជូន​រួម រថយន្ត​នៅតែ​ជា​ជម្រើស​អាទិភាព​ក្នុងការ​ធ្វើដំណើរ​ឲ្យ​លឿន​ទាន់ពេលវេលា បើទោះបី​ជាមាន​បញ្ហា​ស្ទះចរាចរណ៍​ក៏ដោយ​។ នេះ​ជាការ​សិក្សា​រួម​របស់​កាសែត L’Echo និង De Tijd របស់​បែលហ្ស៊ិក​។​

 
​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា ៦​ករណី​លើ​១០ សុទ្ធតែ​បាន​អះអាង​ពី​ចំណុច​វិជ្ជមាន​ក្នុងការ​ធ្វើដំណើរ​រួមគ្នា​តាម​រថយន្ត ជាមួយនឹង​ការ​ចំណេញ​ពេលវេលា​។ ៦៣​ភាគរយ​ក្នុងចំណោម​អ្នកអាន​កាសែត​ទាំងពីរ អះអាងថា ការធ្វើដំណើរ​តាម​រថយន្ត​លឿន​ជាង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ទៀត ខណៈ​៣៧​ភាគរយ ជ្រើសរើស​ការធ្វើដំណើរ​តាម​មធ្យោបាយ​ផ្សេង​។​
 
​ក្នុងការ​សិក្សា និង​ស្ទង់​មតិ​របស់ខ្លួន កាសែត​បែលហ្ស៊ិក បាន​គណនា​ពី​ចម្ងាយ​ផ្លូវ​ដែល​ធ្វើដំណើរ ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​នៅក្នុង​ប្រទេស ក្នុងនោះ​មាន​ក្រុង Mons, Liege និង Charleroi ជាដើម​។ កាសែត L’Echo បាន​ស្រង់​ទិន្នន័យ​ពី​ស្ថាប័ន​ជំនាញ​ផ្នែក​ចរាចរណ៍ Be-Mobile ដែលមាន​អ្នកចូលរួម​ប្រមាណ ២២ ០០០​នាក់​។​
 
​នៅ​បែលហ្ស៊ិក មធ្យោបាយ​ដឹកជញ្ជូន​រួម ដូចជា​រថភ្លើង រថភ្លើង​ក្រោម​ដី​ក្រោម​ដី  មានការ​ប្រកួតប្រជែង​ជាច្រើន​សម្រាប់​ចម្ងាយ​ផ្លូវ​ធ្វើដំណើរ​ជាង​មួយរយ​គីឡូម៉ែត្រ​។ ប៉ុន្តែ​ការធ្វើដំណើរ​តាម​រថយន្ត ដែល​មិនចាំបាច់​ឆ្លងកាត់​ដំណាក់កាល និង​បែបបទ​ច្រើន ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា​ជាងគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com