ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ហាមមិនឲ្យដោះដូរដីវិទ្យាស្ថានCDRI
× ភ្នំពេញ៖ គ្មានឡើយ ការដោះដូរវិទ្យាស្ថានអភិវឌ្ឍន៍ធនធានកម្ពុជា (CDRI ) ទៅទីតាំងកន្លែងផ្សេង។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមអ្នករត់ការវិទ្យាស្ថានមួយនេះ យកដីលក់ ឬដោះដូរជាមួយឯកជន។
ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ សម្ដេច ហ៊ុន សែន បានរំឭកថា វិទ្យាស្ថានCDRI ដែលបានបង្កើតឡើងអស់រយៈពេល២៩ឆ្នាំនេះ គឺចេញពីគំនិតផ្ដួចផ្ដើមរបស់ខ្លួន ដែលវាអនុស្សាវរីយមួយសម្រាប់សម្ដេច។
ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ទោះបីអ្នកគ្រប់គ្រងជំនាន់ណាក៏ដោយ ក៏ត្រូវទុកអគារនៅលើទីតាំងដីនេះដដែល មិនឲ្យមានការដោះដូរឡើយ ហើយបើមានការខ្វះដើមទុនអភិវឌ្ឍន៍នោះ គឺត្រូវស្នើទៅរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com