ចាប់៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅ Rock
ជាតិ
សង្គមជាតិ
ចាប់៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅ Rock
26, Mar 2019 , 9:45 am        
រូបភាព
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
មានជនសង្ស័យ៤នាក់ទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅក្លិប Rock ត្រូវបានចាប់ខ្លួន។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ។



យ៉ាងណា លោកឧត្តមសេនីយ៍ឯក មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនសង្ស័យទាំង៤នោះឡើយ។ លោក ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖«ដូចនាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសអ៊ីចឹង គឺថាចាប់៤នាក់ទៀត។ ចាប់បានភ្លាម យើងមិនទាន់ដឹងអត្តសញ្ញាណភ្លាមនោះទេ។ សមត្ថកិច្ចនិងតុលាការ កំពុងបន្តនីតិវិធីនេះ»។

ពេលចុះទៅប្រតិបត្តិការ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រមាណ៣០០នាក់ នៅក្លិប Rock តែក្រោយមក ត្រូវបានដោះលែងវិញ ដោយសល់តែជិត២០នាក់ប៉ុណ្ណោះ ដែលត្រូវបានកសាងសំណុំរឿងទៅតុលាការ។ ក្លិបនេះ ត្រូវបានអាជ្ញាធរ បិទចោល ហើយឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លិប ត្រូវចាប់ខ្លួន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com