ជាតិ
សង្គមជាតិ
សមត្ថកិច្ចបញ្ជូនយុវជនម្នាក់ទៅតុលាការ ក្រោយសរសេរពាក្យមិនល្អនៅលើទង់ជាតិកម្ពុជា រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
× សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនយុវជនម្នាក់ទៅតុលាការសាលាដំបូងខេត្ត បន្ទាប់ពីយុវជនរូបនេះ សរសេរពាក្យមិនសមរម្យនៅលើទង់ជាតិកម្ពុជា និងបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។
ស្នងការរងនគរបាលខេត្តសៀមរាប លោក ហួត សុធី បានប្រាប់សារព័ត៌មានថ្មីៗថា ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ មីនានេះ ដើម្បីឱ្យព្រះរាជអាជ្ញាធរស៊ើបសួរបន្ថែម និងដាក់បន្ទុក។ បើតាមការបញ្ជាក់ពីលោក ហួត សុធី យុវជនខាងលើ ឈ្មោះ អោង ស៊ុនអាន អាយុ ២៦ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាម បានសរសេរពាក្យ «ឆ្កែ» នៅលើទង់ជាតិកម្ពុជា និងបង្ហោះក្នុងគណនីហ្វេសប៊ុកខ្លួន ឈ្មោះថា «Ong SonAn» កាលពីថ្ងៃទី១៨ មីនា ទើបត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ ហើយឃាត់ខ្លួននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com