ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ ក្រោយ​សរសេរ​ពាក្យ​មិនល្អ​នៅលើ​ទង់ជាតិ​កម្ពុជា​
26, Mar 2019 , 2:11 pm        
រូបភាព
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​សាលាដំបូង​ខេត្ត បន្ទាប់ពី​យុវជន​រូបនេះ សរសេរ​ពាក្យ​មិន​សមរម្យ​នៅលើ​ទង់ជាតិ​កម្ពុជា និង​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។

 
​ស្នងការរង​នគរបាល​ខេត្តសៀមរាប លោក ហួត សុធី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា​នេះ ដើម្បីឱ្យ​ព្រះរាជ​អាជ្ញាធរ​ស៊ើបសួរ​បន្ថែម និង​ដាក់បន្ទុក​។ បើតាម​ការបញ្ជាក់​ពី​លោក ហួត សុធី យុវជន​ខាងលើ ឈ្មោះ អោ​ង ស៊ុន​អាន អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀម​រាម បាន​សរសេរ​ពាក្យ «​ឆ្កែ​» នៅលើ​ទង់ជាតិ​កម្ពុជា និង​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន ឈ្មោះថា «Ong SonAn» កាលពី​ថ្ងៃទី​១៨ មីនា ទើប​ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com