ជាតិ
បទសម្ភាសន៍
សិល្បករ​ថតរូប​ឆ្នើម ម៉ក់ រ៉េមី​ស្សា​៖ «​ត្រូវ​ប្រើ​បេះដូង ដើម្បី​ថតរូប​»
26, Mar 2019 , 2:21 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ថតរូប​ឲ្យ​បានល្អ មិនមែនជា​ការងាយស្រួល​នោះទេ អ្នក​ថតរូប ត្រូវ​ប្រើ​បច្ចេកទេស រួមទាំង​គំនិត​ទើប​អាច​ផលិត​ចេញ​ជា​ស្នាដៃ​ល្អ​មួយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ  សិល្បករ​ថតរូប​ឆ្នើម រ៉េមី​ស្សា បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ «​ដើម្បី​ថតរូប​ឲ្យ​បានល្អ អ្នក​ថតរូប​ត្រូវដាក់​បេះដូង​, ការស្រឡាញ់ និង​ការ​អាណិត​លើ​ស្នាដៃ​របស់ខ្លួន​ជាមុនសិន ទើប​ស្នាដៃ​ទទួលបាន​លទ្ធផល​ល្អ​»​។ តាម​បទពិសោធ​កន្លងមក លោក ម៉ក់ រ៉េមី​ស្សា បាន​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ស្រាវជ្រាវ​, គិតគូរ និង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ផលិត​រូបថត​បែប​សិល្បៈ​ឲ្យ​បានល្អ​មួយ​។



​ការស្រាវជ្រាវ​ប្រធានបទ​, ដាក់​មនោសញ្ចេតនា​, គំនិត​ច្នៃប្រឌិត និង​មាន​ផែនការ​ច្បាស់លាស់ បានធ្វើ​ឲ្យ​ស្នាដៃ​នៃ​ការផលិត​រូប​បែប​សិល្បៈ​របស់លោក ម៉ក់ រ៉េមី​ស្សា ទទួលបាន​លទ្ធផល​ល្អ​។ សិល្បករ​ថតរូប​ឆ្នើម​រូបនេះ ស្រឡាញ់​ការថតរូប​បែប​សិល្បៈ ដែល​រូបថត​ប្រភេទ​នេះ អាចធ្វើ​ឲ្យ​លោក​បញ្ចេញ​គំនិត​ផ្ទាល់​ក្នុងការ​បង្កើត​ស្នាដៃ​ល្អ​ឯក​។ បើតាម​លោក រ៉េមី​ស្សា ទោះបី​មាន​ឧបករណ៍​ទំនើបៗ​សម្រាប់​ថត​ក៏ដោយ ក៏ប៉ុន្តែ​បើ​អ្នក​ថត​មិនចេះ​ច្នៃប្រឌិត នោះ​រូបថត​ក៏​មិនល្អ​ដែរ​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ម៉ក់ រ៉េមី​ស្សា សិល្បករ​ថតរូប​ឆ្នើម​ដូចតទៅ​៖ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ សិល្បករ​ថតរូប​ឆ្នើម រ៉េមី​ស្សា អះអាងថា ការថតរូប​ត្រូវមាន​អារម្មណ៍ល្អ និង​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ថត​។ ម្យ៉ាងវិញទៀត ដើម្បី​ថតរូប​ឲ្យ​បានល្អ អ្នក​ថតរូប ត្រូវ​ថត​តាម​ពេលវេលា​ស្របទៅតាម​ប្រធានបទ​នីមួយៗ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ ក្រៅពី​ប្រើ​គំនិត​សម្រាប់​ថតរូប អ្នក​ថតរូប​ត្រូវការ​បច្ចេកទេស និង​ម៉ាស៊ីន​ថត​ល្អ​ផងដែរ​៕
 

Tag:
 រូបថត​បែប​សិល្បៈ​
  រូបថត​
  ម៉ក់ រ៉េមី​ស្សា​
© រក្សាសិទ្ធិដោយ thmeythmey.com