កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ EURO៖ Sterling, Giroud បន្ត​មាន​គ្រាប់​បាល់ ខណៈ Ronaldo មិនទាន់​ឱកាស​
26, Mar 2019 , 3:04 pm        
រូបភាព
ដោយ: រួបរួម
​សម្រាប់​ការប្រកួត​ជម្រុះ EURO 2020 ក្រុម​ជម្រើសជាតិ​អង់គ្លេស អៀរ​ឡង់​ខាងជើង ប៉ូឡូញ បារាំង តួ​ក​គី និង​បែលហ្ស៊ិក សុទ្ធតែ​បានទទួល​ជ័យជម្នះ ២​ប្រកួត​ជាប់​គ្នា​នៅក្នុង​ពូ​ល​រៀងៗ​ខ្លួន​។

 
 
​ក្រោយ​រកបាន​៣​គ្រាប់​ខណៈ​អង់គ្លេស​ឈ្នះ​សាធារណរដ្ឋ​ឆេ​ក ៥-០ នា​ជំនួប​បើកឆាក​ពូ​ល A Raheem Sterling ដែល​រកបាន​១​គ្រាប់​ចុងក្រោយ ពេលដែល​តោ​កំណាច​បន្ត​ឈ្នះ​ម៉ុង​តេ​ណេ​ហ្គ្រោ ៥-១ នៅ Podgorica City Stadium​។ ២​ប្រកួត​៤​គ្រាប់​នាំ​ឲ្យ Sterling ឈរ​តារាង Top Scorers បណ្តោះអាសន្ន​ជាមួយ​ខ្សែប្រយុទ្ធ​អ៊ីស្រាអែល Eran Zahavi​។​
 
​ខណៈ Ronaldo មិនទាន់​មានឱកាសរ​ក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ពូ​ល B ខ្សែប្រយុទ្ធ Oliver Giroud ក្លាយជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ទី​បី​របស់​ក្រុម​ជម្រើសជាតិ​បារាំង ដោយ​គេ​រកបាន​១​គ្រាប់ ខណៈ​មាន់គក​បារាំង​ឈ្នះ​អ៊ី​ស្លង់ ៤-០ នៅក្នុង​ពូ​ល H​។ Giroud រកបាន​គ្រាប់​សរុប​៣៥​គ្រាប់​ឲ្យ​បារាំង ដោយ​ឈរ​ពីលើ David Trezeguet ១​គ្រាប់ និង​ស្ថិតនៅ​លេខ​បី​បន្ទាប់ពី Michel Platini (៤១​គ្រាប់​) និង Thierry Henry (៥១​គ្រាប់​)​។​
 
​លទ្ធផល​កាលពី​យប់​ថ្ងៃ​ចន្ទ​៖
​ពូ​ល A
-​កូ​សូ​វ៉ូ ១-១ ប៊ុលហ្គារី​
-​ម៉ុង​តេ​ណេ​ហ្គ្រោ ១-៥ អង់គ្លេស​
 
​ពូ​ល B
-​ព័រ​ទុយ​ហ្គា​ល់ ១-១ ស៊ែ​ប៊ី​
-​លុច​សំបួរ ១-២ អ៊ុយ​ក្រែ​ន​
 
​ពូ​ល C
-​អៀរ​ឡង់​ខាងជើង ២-១ បេឡា​រុស​
-​ហូ​ឡង់ ២-៣ អាល្លឺម៉ង់​
 
​ពូ​ល F
-​ហុង​គ្រី ២-១ ក្រូ​អាស៊ី​
 
​ពូ​ល G
-​អ៊ីស្រាអែល ៤-២ អូទ្រីស​
-​ប៉ូឡូញ ២-០ ឡេ​តូ​នី​
-​ស្លូ​វេ​នី ១-១ ម៉ា​សេ​ដ្វា​ន​ខាងជើង​
 
​ពូ​ល H
-​តួ​ក​គី ៤-០ ម៉ុ​ល​ដូ​វ៉ា​
-​អង់​ដូ​រ៉ា ០-៣ អាល់​បា​នី​
-​បារាំង ៤-០ អ៊ី​ស្លង់​
 
​ពូ​ល I
-​សាន់​ម៉ា​រី​ណូ ០-២ ស្កុ​ត​ឡេ​ន​
- ស៊ី​ប ០-២ បែលហ្ស៊ិក​ល​
 
​ជំនួប​រាត្រី​នេះ​៖
​ពូ​ល D៖
-២:៤៥- អៀរ​ឡង់ vs ហ្ស​ក​ហ្ស៊ី​
-២:៤៥- ស្វី​ស vs ដា​ណឺ​ម៉ាក​
 
​ពូ​ល F៖
-២:៤៥- ម៉ា​ល់ត៍ vs អេ​ស្ប៉ា​ញ​
-២:៤៥- ន័​រវេ​ស vs ស៊ុយអែត​
-២:៤៥- រូ​ម៉ា​នី vs កោះ​ហ្វា​រ៉ូ​
 
​ពូ​ល J៖
-១២​អា​ធ្រា​ត្រ​៖ អា​មេ​នី vs ហ្វាំ​ង​ឡង់​
-២:៤៥- បូ​ស្នី និង ហឺ​ហ្សេ​កូ​វី​ណា vs ក្រិ​ក​
-២:៤៥- អ៊ីតាលី vs លិច​តិ​ន​ស្តែ​ន​
 

Tag:
 EURO 2020
© រក្សាសិទ្ធិដោយ thmeythmey.com