ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន មានសញ្ញាបត្របណ្ឌិតកិត្តិយស១៤ភាគច្រើនពីកូរ៉េខាងត្បូង ថៃ និងអាមេរិក
26, Mar 2019 ,
3:48 pm
រូបភាព
×
ដោយ:
រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk) របស់ថៃ។ បើយោងតាមឯកសារកំណត់ត្រាជីវប្រវត្តិសង្ខេបរបស់សម្តេច ដោយមិនគិតពីការទទួលបានគោរមងារ ពានរង្វាន់ និងមេដាយ ពីក្របខណ្ឌអន្តរជាតិផ្សេងទៀត ប្រមុខរដ្ឋាភិបាល ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសចំនួន១៤ ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩នេះ។
សញ្ញាបត្របណ្ឌិតកិត្តិយសដែលនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានទាំង១៤នោះ មាន៤ពីសាកលវិទ្យាល័យរបស់កូរ៉េខាងត្បូង ៣ពីថៃ ២ពីសហរដ្ឋអាមេរិក ខណៈ៥ទៀតបានពីសាធារណរដ្ឋអៀរឡង់ ចិន វៀតណាម ម៉ាឡេស៊ី និងសាកលវិទ្យាល័យកម្ពុជា។
អត្ថបទទាក់ទង
សម្ដេច ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក ប្រទេសថៃ
-ឆ្នាំ១៩៩០៖ តាមរូបថតឯកសារមួយ សម្តេច ហ៊ុន សែន (កាលណោះ ជា សមមិត្ត ហ៊ុន សែន) ត្រូវក្រសួងអប់រំជាតិ ចេញសេចក្តីសម្រេចទទួលស្គាល់កម្រិតសមត្ថភាពចប់ឧត្តមសិក្សា។
-ឆ្នាំ១៩៩១៖ សញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ ប្រទេសវៀតណាម។
សញ្ញាបត្របណ្ឌិតកិត្តិយសដែលសម្តេចទទួលបានពីបណ្តាប្រទេសនានារួមមាន៖
-ឆ្នាំ១៩៩៥៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង (Southern California University) សហរដ្ឋអាមេរិក សម្រាប់ការសិក្សាមុខជំនាញ។
-ឆ្នាំ ១៩៩៦៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Iowa Wesleyan University) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។
-ថ្ងៃទី ១០ មេសា ឆ្នាំ ២០០១៖ សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពី សាកលវិទ្យាល័យ Dankook ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
-ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០០១ សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ រ៉ាមកំហែង (Ramkhamhaeng University) នៃព្រះរាជាណាចក្រថៃ។
-ថ្ងៃទី ១០ មេសា ឆ្នាំ ២០០៤៖ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស នៅបានផ្តល់ជាកិត្តិយសជូនសម្តេចនូវមេដាយ Excellence 2004។
-ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០០៤៖ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកម្ពុជា ។
-ថ្ងៃទី ២១ មិនា ឆ្នាំ ២០០៦៖ សញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
-ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០០៦៖សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន ពីសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា (Bansomdejchaopraya Rajabhat University) ប្រទេសថៃ។
-ថ្ងៃទី ២៩ មករា ឆ្នាំ ២០០៧៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំពីសាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រទេសវៀតណាម។
-ថ្ងៃទី០៧ មករា ឆ្នាំ ២០០៩៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Woosuk ប្រទេសកូរ៉េខាងត្បូង។
-ថ្ងៃទី០៣ មិថុនា ឆ្នាំ ២០០៩៖ សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកូរ៉េ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
-ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥៖ សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំឆ្នើម» ពីសាកលវិទ្យាល័យ Limkokwing University of Creative Technology របស់ប្រទេសម៉ាឡេស៊ី ។
-ថ្ងៃទី ១៥ តុលា ២០១៥៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យក្វាងស៊ី (Guangxi) ក្រុងប៉េកាំង ប្រទេសចិន។
-ថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk) របស់ថៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សម្តេច ហ៊ុន សែន
បណ្ឌិតកិត្តិយស
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម