ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់ ចេញទៅប្រជុំនៅអាមេរិក ពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ
26, Mar 2019 , 4:47 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ ស្តីពី «កិច្ចការរក្សាសន្តិភាពអង្គការសហប្រជាជាតិ» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី២៦នេះ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។



សេចក្តីប្រកាសប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា សម្តេច ទៀ បាញ់ នឹងចូលរួមប្រជុំជាមួយរដ្ឋមន្រ្តីការពារជាតិពីបណ្តាប្រទេសនានា ក្រោមអធិបតីភាពរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះ នឹងផ្តល់វេទិកានិងបង្កើតសមត្ថភាពជំនាញចាំបាច់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនាពេលបច្ចុប្បន្ន ក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង តាមរយៈគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាជាតិ៕

Tag:
 ទៀ បាញ់
  អាមេរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com