ជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេចយក​ថ្លៃ​សេវា​កាណូត​ដឹក​អ្នកដំណើរ​វិញ ក្រោយពី​ដំណើរការ​ជិត​១​ឆ្នាំ
27, Mar 2019 , 7:59 am        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ក្រោយ​គោលការណ៍​ជិះ​កាណូត​មិន​បង់ប្រាក់​ជាង​មួយឆ្នាំ​បាន​ផុតកំណត់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានក​ដាក់ចេញ​គោលការណ៍​ថ្មី ដោយ​សម្រេចយក​ថ្លៃ​សេវា​កាណូត​សាធារណៈ ពី​អ្នកដំណើរ​២​ពាន់​រៀន​ក្នុង​មួយ​នាក់ ចាប់ពី​ថ្ងៃ​២៥​មីនា ឆ្នាំ​២០១៩​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

 
​រដ្ឋ​ភិ​បាល បានអនុញ្ញាត​ឲ្យ​ប្រជាជន​ជិះ​កាណូត​ដឹក​អ្នកដំណើរ​នេះ ដោយ​មិន​បង់ប្រាក់​ចាប់ពី​ថ្ងៃទី​៦​មេសា ឆ្នាំ​២០១៨​មក​។ ការដឹក​អ្នកដំណើរ​នេះ គឺ​ចាប់ពី​សួនច្បារ​ឬ​ស្សី​កែវ ដល់​ក្រុង​តាខ្មៅ ដែលជា​ការសម្រួល​ដល់​ការធ្វើដំណើរ​តាមផ្លូវ​គោក​និង​ទឹក រួមជាមួយ​ការកាត់បន្ថយ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។ 
 
​ក្រៅពី​សេវា​ដឹក​អ្នកដំណើរ​តាម​ទឹក​នេះ ក៏មាន​សេវា​រថយន្តក្រុង (City Bus) ដែលមាន​ករណី​លើកលែង​មិន​គិតថ្លៃ រួមមាន​ព្រះសង្ឃ ជនពិការ សិស្ស និស្សិត ចាស់ជរា​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើងទៅ កុមារ​មាន​កំពស់​ក្រោម​១​ម៉ែត្រ​ទៅជា​មួយ​ឪពុកម្ដាយ​ឬ​អាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនី​និង​លោកគ្រូ អ្នកគ្រូ​នៃ​ស្ថាប័នរដ្ឋ​៕



Tag:
 កាណូត​
  រដ្ឋបាល​រាជធានី​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com