ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ បដិសេធសំណើបង្កើត​បក្ស របស់លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ​CNRP
26, Mar 2019 , 5:51 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក រៀល ខេមរិន្ទ
រូបពីហ្វេសប៊ុកលោក រៀល ខេមរិន្ទ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បដិសេធ​សំណុំ​សុំ​បង្កើត​បក្ស របស់លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ថា ឈ្មោះ គណបក្ស​«​ចក្រភព​ខ្មែរ​» ថ្មី​នេះ ជា​អតីត​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ ផ្លាស់ប្ដូរ​ឈ្មោះ​គណបក្ស​នេះ ហើយ​ដាក់​ស្នើ​ទៅ​ក្រសួង​ជាថ្មី​ម្ដងទៀត​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង ចុះ​ថ្ងៃទី​២៦ មីនា​។​


 
​លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សិទ្ធ​ចូលធ្វើ​នយោបាយ​វិញ បន្ទាប់ពី​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​នេះ ក្នុង​ការប្រទាន​នីតិសម្បទា ដល់​អ្នកនយោបាយ​បក្សប្រឆាំង​នេះ​ឡើងវិញ​៕

Tag:
 ស ខេង​
  រៀល ខេមរិន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com