ជាតិ
និស្សិត​ស្រី​ជិត​បញ្ចប់​ការសិក្សា ស្លាប់​ដោយសារ​រថយន្ត​ល្បឿន​ដ៏​លឿន​បុក​
26, Mar 2019 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅក្រោយ​ផ្សារ TK សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ដោយ​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​ដ៏​លឿន បាន​បុក​និស្សិត​ស្រី វ័យ​២២​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​។​



​និស្សិត​ស្រី ឈ្មោះ ឌុំ រី​ដា រៀន​ឆ្នាំ​ទី​៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន ដោយមាន​ទីលំនៅ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

តាម​រូបភាព​កា​ម៉េ​រ៉ា កញ្ញា រី​ដា ត្រូវបាន​រថយន្ត​បុក ខណៈ​កំពុង​ឆ្លង​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​។ រថយន្ត​បើក​ក្នុង​ល្បឿន​ដ៏​លឿន នៅលើ​ផ្លូវ​ដ៏​មមាញឹក​។

​តាម​ការចាប់​បាន​រូប​ភាព​កាមេរ៉ា រថយន្ត​បង្ករ​ហេតុ​មាន​ម៉ាក Range Rover ពណ៍​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AF-7777៕


© រក្សាសិទ្ធិដោយ thmeythmey.com