ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុ​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុ​អ្វីខ្លះ​?
28, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ជាតិ​ស្ករ ទឹកឃ្មុំ មាន​ផ្ទុក​នូវ​សមាសភាព​មួយចំនួន​ផ្សេងទៀត អាស្រ័យ​លើ​បរិស្ថាន​ដែល​ឃ្មុំ​ប្រមូល​ផល​មក​នោះ ដែលមាន​ដូចជា ៖


 
• ទឹកឃ្មុំ ជា​ឱសថ​ធម្មជាតិ ដែល​អាច​សម្លាប់​បាក់តេរី និង​បង្កើនល្បឿន​នៃ​ការ​ជា​សះ​របួស​។​
• សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ ដែលមាន​សារៈសំខាន់​សម្រាប់​សុខភាព​។​
 
​និយាយ​ជារួម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​របប​អាហារ ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការជួយ​ឲ្យ​សុខភាព​ប្រសើរឡើង និង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​។​
 
​អ្នកជំងឺ​ប្រភេទ​ណា ដែល​មិនគួរ​ទទួល​ទឹកឃ្មុំ​?
 
​ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ ជា​មនុស្ស​ដែល​សកម្ម និង​មិន​ចង់​សម្រក​ទម្ងន់ អ្នក​គួរតែ​ទទួលទាន​ទឹកឃ្មុំ ប៉ុន្តែ សម្រាប់​មនុស្ស​ដែល​លើស​ទម្ងន់ និង​មាន​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរតែ​ជៀសវាង​ការទទួល​ទាន​ទឹកឃ្មុំ តាមតែ​អាចធ្វើ​ទៅបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម