ជាតិ
រដ្ឋាភិបាល​ថ្លែងការណ៍ «​ឲ្យ​រួមគ្នា​ប្រឆាំង​ការបើកបរ​ឃោ​ឃៅ និង​ធ្វេសប្រហែស​»
27, Mar 2019 , 11:19 am        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាងថា សម្តេច ហ៊ុន សែន យក​ចិត្តទុកដាក់ខ្ពស់លើករណីគ្រោះថ្នាក់ចរាចរណ៍
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាងថា សម្តេច ហ៊ុន សែន យក​ចិត្តទុកដាក់ខ្ពស់លើករណីគ្រោះថ្នាក់ចរាចរណ៍
ដោយ: ថ្មីៗ
រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន នា​ថ្ងៃទី​២៧ ខែមីនា នេះ បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​អ្នកបើកបរ​ដែល​ធ្វេសប្រហែស និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណជន​។ សេចក្តីថ្លែងការណ៍ បាន​ភ្ជាប់​ករណី​និស្សិត ឌុំ រី​ដា ដែល​បានទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​តក់ស្លុត​មួយ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា​។​



​បើតាម​អ្នកនាំពាក្យ ការបាត់​បង់ជីវិត​និស្សិត ឌុំ រី​ដា ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់​ខ្ពស់ ហើយ​សម្តេច​ក៏មាន​ប្រសាសន៍​ទាក់ទង​នឹង​រឿងនេះ នា​ពិធី​ចែក​សញ្ញាបត្រ កាលពី​ព្រឹក​ថ្ងៃ​ដដែល​ផងដែរ​។​

«​ពិតប្រាកដ​ណាស់ នេះ​ជា​សារ​មួយ​ដ៏​ត្រឹមត្រូវ និង​ជា​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​រាស្ត្រ និង​រដ្ឋ រួមគ្នា​ប្រឆាំង​អ្នកបើកបរ ដែលមាន​ឥរិយាបទ​ឃោ​ឃៅ គ្មាន​គុណធម៌ សីលធម៌ ធ្វេសប្រហែស និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណជន​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីថ្លែងការណ៍​។​

​មុន​បង្ហាញ​ពី​ការសោកស្តាយ និង​រំលែក​នូវ​មរណទុក្ខ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាងថា ការ​រួមគ្នា​ប្រឆាំង​អ្នកបើកបរ​ឃោ​ឃៅ គ្មាន​គុណធម៌ ធ្វេសប្រហែស មិន​ត្រឹមតែ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះទេ តែ​វា​ជា​វិធានការ​ម៉ឺងម៉ាត់​ជាមួយនឹង​ការទប់ស្កាត់​ការពារ​សាធារណជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទទាក់ទង



Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com