ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន៖ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាម រូបភាពពីហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន បានសម្លាប់ប្រជាពលរដ្ឋខ្មែរ ច្រើនជាងសម័យសង្គ្រាមទៅទៀត។ ប្រមុខរដ្ឋាភិបាល លើកឡើងថា សម័យសង្គ្រាម មានថ្ងៃខ្លះ មិនមានការប្រយុទ្ធ ដែលបណ្តាលឲ្យមនុស្សស្លាប់នោះទេ តែគ្រោះថ្នាក់ចរាចរណ៍ តែងកើតឡើង ហើយបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់និងរបួសរាល់ថ្ងៃ។
ក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្សនិងសិស្សនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧មីនា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល ជំរុញឲ្យសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើការពង្រឹងច្បាប់ចរាចរណ៍ ដោយរួមទាំងការអប់រំផ្នែកគុណធម៌ ក្នុងការបើកបរផងដែរ ដើម្បីកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ មានមនុស្ស១៧០០នាក់ បានបាត់បង់ជីវិត និងជាង៤៧០០នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
Tag:
ហ៊ុន សែន
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com