ទិញ​ទំនិញ​តាម​អន​ឡាញ​ពី​បេ​ប៊ី អោត​ឡេ​ត ជាមួយ​ទំនុកចិត្ត ហើយ​លោកអ្នក​ក៏​មិនបាច់​រអ៊ូ​រឿង​ផ្លូវ​ស្ទះ ឬ​ក្តៅ​ទៀត​ដែរ​
អត្ថបទពាណិជ្ជកម្ម
ទិញ​ទំនិញ​តាម​អន​ឡាញ​ពី​បេ​ប៊ី អោត​ឡេ​ត ជាមួយ​ទំនុកចិត្ត ហើយ​លោកអ្នក​ក៏​មិនបាច់​រអ៊ូ​រឿង​ផ្លូវ​ស្ទះ ឬ​ក្តៅ​ទៀត​ដែរ​
27, Mar 2019 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់​ទំនិញ និង​សម្ភារ​ប្រើប្រាស់​ឲ្យ​បុត្រ​ធីតា​ជាទី​ស្រឡាញ់ ប៉ុន្តែ​លោកអ្នក ដកឃ្លា​ពី​ការងារ ឬ​របរ​រកស៊ី​មិន​រួច​មែន​ទេ​? ម្យ៉ាងទៀត​ចរាចរណ៍​ក៏​ស្ទះ ឯអាកាស​ធាតុ​ក៏​ក្តៅ ដែលជា​រឿង​ដែល​គួរ​ឲ្យ​ធុញទ្រាន់​មែនទែន​។ ឈប់​រអ៊ូ​ទៅ បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​លក់ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា អាចជួយ​ឲ្យ​ការទិញ​សម្ភារ​ប្រើប្រាស់​សម្រាប់​កូនៗ​លោកអ្នក កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​មាន​ទំនុកចិត្ត​ខ្ពស់​។​
 
​ក្នុងសម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ លោកអ្នក​អាច​ទិញ​កម្មង់​ទិញ​ទំនិញ​ពី ហាង បេ​ប៊ី​អោត​ឡេ​ត បាន ពី​ទីកន្លែង​ណា​ក៏បាន តាមរយៈ​គេហទំព័រ​របស់​បេ​ប៊ី​អោត​ឡេ​ត គឺ www.bbocambodia.com ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ហាង​បេ​ប៊ី អោត​ឡេ​ត https://www.facebook.com/babyoutletpp/ គ្រប់ពេលវេលា​ទាំងអស់ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​ហាង Baby Outlet ដោយផ្ទាល់​នោះទេ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​នឹងមិន​ចាំបាច់​បារម្ភ​ពី​ការដឹកជញ្ជូន​នោះទេ ព្រោះ​ហាង​បេ​ប៊ី អោត​ឡេ​ត នឹង​ដឹកជញ្ជូន​ដល់ទី​កន្លែង​សម្រាប់​អតិថិជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​។ រីឯ​អតិថិជន​ដែល​រស់​នៅតាម​បណ្តា​ខេត្ត ចំណែកឯ​បងប្អូន​នៅតាម​បណ្តា​ខេត្ត នឹង​ដឹក​ជូន​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Kerry Express ឬ​ឡានក្រុង​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​បន្ថែមទៀត ដើម្បី​ស្វែងយល់​កាន់តែច្បាស់ ពី​ការទិញ​ទំនិញ​អនឡាញ​ជាមួយ​ហាង​បេ​ប៊ី អោត​ឡេ​ត​៖
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com