អត្ថបទពាណិជ្ជកម្ម
មិនទាន់​មកដល់​ផង OPPO F11 Pro ទទួល​បានការ​កម្មង់​លើស​ចំនួន​កំណត់​ទៅហើយ​
27, Mar 2019 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនទាន់បាន​មួយ​សប្តាហ៍​ផង ការ​កម្មង់​ទុក​ស្មា​ត​ហ្វូ​ន OPPO F11 Pro បាន​កើនឡើង​យ៉ាង​លើសលប់ ហួសការ​រំពឹងទុក និង​ដល់​ថ្នាក់ ម្ចាស់​ហាង​លក់​ទូរ​សព្ទ OPPO មួយចំនួន បាន​ជូនដំណឹង​មកកាន់​ក្រុមហ៊ុន ដើម្បី​ទទួល​ការ​កម្មង់​ទូរ​សព្ទ​បន្ថែមទៀត យក​លក់​ទៅ​ឲ្យ​អតិថិជន​របស់​ពួកគេ ដែល​បាន Pre-Order F11 Pro ជា​បន្តបន្ទាប់​នោះ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ម្ចាស់​ហាង​ទាំងនោះ កាល​នៅ​ព្រឹក​មិញ​នេះ​។
 
​បន្ទាប់ពី​ក្រុមហ៊ុន OPPO នៅ​កម្ពុជា បានប្រកាស​កម្មវិធី Pre-Order OPPF11 Pro កាលពី​ថ្ងៃទី​២០ ខែមីនា កន្លងទៅ ឃើញថា​មាន​អ្នកគាំទ្រ​ជិត​២​ពាន់​នាក់ បាន​ទៅ​ចូលរួម​កម្មវិធី​នោះ ដែល​រួមមាន​អតិថិជន​គាំទ្រ​ផលិតផល OPPO និង​បណ្តា​ម្ចាស់​ហាង​លក់​ទូរ​សព្ទ​នានា​មកពី​គ្រប់​រាជធានី​-​ខេត្ត​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី Pre-Order OPPO F11 Pro នៅ​កម្ពុជា​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែមីនា​នេះ​។  
 
​ប៉ុន្តែ​បើតាម​បណ្តា​ម្ចាស់​ហាង​លក់​ទាំងអស់ កម្មវិធី Pre-Order OPPO F11 Pro ត្រូវ​បញ្ចប់​មុន​ថ្ងៃ​កំណត់ ដោយសារតែ​ការ​កម្មង់​របស់​អតិថិជន​ច្រើន​លើសលប់ ហួស​ពី​ការរំពឹងទុក​ពេក ហើយ​មាន​អតិថិជន​យ៉ាងច្រើន​បាន​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​របស់​ពួកគេ ដើម្បី Pre-Order បន្ថែម ប៉ុន្តែ​បែរជា​ត្រូវ​ត្រលប់​ទៅផ្ទះ​វិញ ទាំង​មិនបាន​អ្វី ដែល​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ទាំងអស់​សោកស្តាយ​ជំនួស​អតិថិជន​។​
 
​យ៉ាងណាក៏ដោយ ក៏​សូម​អបអរ​ដល់​អតិថិជន​ដែល​បាន​កម្មង់​ទុក​មុន OPPO F11 Pro បាន​ទាន់ពេល ហើយ​នៅ​ថ្ងៃទី​២៨ ខែមីនា ស្អែក​នេះ អតិថិជន​ដែល​បាន Pre-Order OPPO F11 Pro នឹង​ទទួលបាន​ទូរ​សព្ទ F11 Pro ភ្លាមៗ ពី​ហាង​លក់​ទូរ​សព្ទ​របស់​ពួកគេ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ដូច្នេះ​សូម​លោកអ្នក រួសរាន់​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​ដែល​លោកអ្នក​បាន Pre-Order ដើម្បី​ទទួលបាន​ទូរ​សព្ទ F11 Pro មកកាន់​ក្នុង​ដៃ​ភ្លាមៗ​។ ចំពោះ​អតិថិជន​ដែល​មិនបាន Pre-Order F11 Pro សូមកុំ​ព្រួយបារម្ភ ព្រោះ​ទូរ​សព្ទ OPPO F11 Pro នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់លោក​អ្នក​។​
 

 
​ពិតជា​មិនធម្មតា​មែន កូនពៅ​ជំនាន់​ក្រោយ​ត្រកូល F រូបនេះ គឺ OPPO F11 Pro បាន​អង្រួន​ចិត្ត​អតិថិជន រហូតដល់​ថ្នាក់​មានការ​កម្មង់​លើសលប់ លើស​ចំនួន​កំណត់​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន ចង់​ក្លាយជា​ម្ចាស់​របស់ OPPO F11 Pro ស្ទើរតែ​គ្រប់ៗ​គ្នា ព្រោះ​វា​ជា​ស្មា​ត​ហ្វូ​ន​ដែល​បាន​រចនា​ឡើងជា​ពិសេស សម្រាប់​យុវវ័យ​ជំនាន់​ថ្មី ដើមឆ្នាំ​២០១៩​នេះ​។  OPPO F11 Pro បាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម 4000MAh គឺ Upgrade ជាង​ម៉ូ​ឌែ​ល​មុនៗ​សម្រាប់​អ្នកលេង​ហ្គេម​យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​។ 
 
​វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​ធ្វើ​ឲ្យ​ការ Scroll ហ្គេម Online មិន​ទាក់ ឬ​ស្ពឹក​ឡើយ​។ ជាមួយគ្នានេះដែរ OPPO F11 Pro មាន Ram ទំហំ​ដល់​ទៅ 6GB និង Rom​ទំហំ 64GB ហើយ​វា​មាន​អេក្រង់​ធំ​លាត​ពេញ​ទំហំ 6.5 Inch អម​មកជា​មួយកម្រិត​បង្ហាញ​FHD+ គ្មាន​ចន្លោះ​ឆក ដូច​ម៉ូ​ឌែ​ល​មុនៗ ងាយស្រួល​ទស្សនា​កម្មវិធី​ទូរទស្សន៍ និង វីដេអូ​ផ្សេងៗ​មិន​ទាក់ភ្នែក​។  អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​ទៀត​នោះ គឺ​វា​ក៏មាន​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ​ទំហំ 48MP​អមដោយ​កាមេរ៉ា​បង្កប់ខ្លួន ដែល​អាច​ផុស​ឡើង​គ្រប់ពេល​ដែ​លោកអ្នក​ចង់​ថត នៅ​ចំ​កណ្តាល​តែម្តង​។ ដែល​តម្លៃ​លក់​ជា​ផ្លូវការ​គឺ 339$ ជា​តម្លៃ​ដែល​អតិថិជន​គ្រប់គ្នា អាច​ទទួលយកបាន បូក​ជាមួយនឹង​គុណភាព​វិញ​កប់​ស៊េរី​តែម្តង​។ អ្នកណា​មិន​ស្រលាញ់​ទាំង​គេ ទាំង​ខ្ញុំ​៕   
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com