ជាតិ
អត្ថបទពាណិជ្ជកម្ម
ចង់បាន​សួន​ដំណាំ​សរីរាង្គ​, កន្លែង​លំហែកាយ​ធម្មជាតិ កុំ​ភ្លេច​«​សហគមន៍​ក​សិ​ទេសចរណ៍​សួន​ដំណាំ​គ្រួសារ​សម្បូរ​សប្បាយ​»!
27, Mar 2019 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​លោក​-​អ្នក កំពុង​រស់នៅ និង​ប្រកបមុខរបរ​ការងារ​នៅ​ទីក្រុង​មែន​ទេ​? ប្រសិនបើ​លោក​-​អ្នក​ចង់​មាន​សួន​ដំណាំ​សរីរាង្គ និង​កន្លែង​លំហែកាយ​បែប​ធម្មជាតិ សូមកុំ​ភ្លេច គម្រោង​«​សហគមន៍​ក​សិ​ទេសចរណ៍​សួន​ដំណាំ​គ្រួសារ​សម្បូរ​សប្បាយ​»​។ គម្រោង​នេះ បង្កើតឡើង​ដោយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម ក្នុងទិសដៅ​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីក្រុង ឲ្យ​ទទួលបាន​សួន​ដំណាំ​គ្រួសារ និង​ផលដំណាំ​សរីរាង្គ រួមទាំង​ទីតាំង​សម្រាក​លំហែកាយ​ដ៏​មាន​ផាសុខភាព​។ 
 
«​សហគមន៍​ក​សិ​ទេសចរណ៍​សួន​ដំណាំ​គ្រួសារ​សម្បូរ​សប្បាយ​» មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ចម្ងាយ​ប្រមាណ ១០០ គ​.​ម ពី រាជធានី​ភ្នំពេញ (​តាមផ្លូវ​ជាតិ​លេខ​៣ ឬ​ផ្លូវជាតិ​លេខ​៤)​។ សហគមន៍​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ឲ្យ​ទទួលបាន​សួន​ដំណាំ​គ្រួសារ និង​ផលដំណាំ​ដូចជា​បន្លែ ផ្លែឈើ​សំខាន់ៗ ដើម្បី​បំពេញតម្រូវការ​របស់​គ្រួសារ និង​បង្កើត​បរិស្ថាន​សម្រាប់​ជីវិត​រស់នៅ​ដែល​ប្រកបដោយ​ផាសុកភាព​។ គម្រោង​នេះ ក៏​ផ្តល់ឱកាស​ដល់​អ្នកទីក្រុង​ចូលរួមចំណែក​អភិវឌ្ឍ​កសិកម្ម និង​ចំណីអាហារ​សរីរាង្គ ព្រមទាំង​បង្កើត​ការងារ​តាម​ជនបទ​ផងដែរ​។ «​សហគមន៍​ក​សិ​ទេសចរណ៍​សួន​ដំណាំ​គ្រួសារ​សម្បូរ​សប្បាយ​»  ចាប់ផ្តើម​គម្រោង​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 


​លោក​-​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង «​សហគមន៍​ក​សិ​ទេសចរណ៍​សួន​ដំណាំ​គ្រួសារ​សម្បូរ​សប្បាយ​» នឹង​ទទួលបាន​ផលប្រយោជន៍​ដូចជា​៖
១.​ទទួលបាន​សួន​មួយ ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​ផ្ទាល់ខ្លួន មាន​សួន​មួយ​ឡូ​តិ៍​ទំហំ​ជា​មធ្យម ៨០០ ម៉ែត្រក្រឡា​
២.​ទទួលបាន​ផលដំណាំ បន្លែ ផ្លែឈើ​សរីរាង្គ​ជា​រៀងរាល់​សប្តាហ៍​ក្នុង​រយៈពេល​៦​ខែ​ទៅ​១​ឆ្នាំក្រោយ ពេល​ចូល​ជា​សមាជិកភាព​
៣.​ទទួលបាន​សេវា​ទីផ្សារ ដែល​នាំមក​នូវ​ចំណូល​បន្ថែម​ពី​ការលក់​ផលិតផល​របស់​សួន​លោកអ្នក​
៤. អាច​សង់​លំនៅដ្ឋាន​លើ​សួន ដូចជា​ផ្ទះ​ទី​២ ឬ​ផ្ទះ​សម្រាប់​សម្រាក​លំហែកាយ​
៥. មាន​ព្រៃឈើ​សហគមន៍ និង​ស្រះ​សហគមន៍​សម្រាប់​ផលប្រយោជន៍​រួម​
៦. មាន​ទីធ្លា និង​ផ្លូវ​សម្រាប់​ដើរ ជិះ​កង់​កម្សាន្ត​
៧. មាន​អាគារ​សហគមន៍ សម្រាប់​ការជួបជុំ និង​ពិធី​ផ្សេងៗ ដែល​អាចដាក់​បាន​មនុស្ស​ជាង​១០០​នាក់​
៨. មាន​កន្លែង​សម្រាប់​បោះតង់​រួមគ្នា​
៩. ទទួលបាន​ការណែនាំ​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម និង​សុខភាព​តាម​គោលការណ៍​ធម្មជាតិ​
១០. ចូលរួមចំណែក​ការងារ​ដល់​អ្នកភូមិ ដែល​ធ្វើ​ការដាំដុះ​ថែទាំ​ដំណាំ​
១១. មាន​សេវា​ដឹកជញ្ជូន​ពី​ភ្នំពេញ​ទៅ​ចម្ការ​មួយខែ​ម្តង ដោយ​សមាជិក​ចូលរួមចំណែក​ថ្លៃឈ្នួល​រថយន្ត  និង​មានឱកាស​ទទួល​បានកា​រក​សាង​មិត្តភាព​ជាមួយ​អ្នក​ដែលមាន​ចិត្តគំនិត​ស្រដៀង​គ្នា​។​

​សហគមន៍​នេះ ជាទី​តាំង​ដែល​រៀបចំ​សួន​ស្ថិតនៅ​ជិត​តំបន់ភ្នំ មាន​ត​បណ្តាញ​អគ្គិសនី និង​មាន​សុវត្ថិ​ភាពល្អ​។ ជាពិសេស ស្ថិតនៅ​ជិត​តំបន់​ទេសចរណ៍ធម្មជាតិ​អន្លង់​ភ្ញៀវ និង​វត្ត​ពុទ្ធ​គី​រី​។ លក្ខណៈពិសេស​របស់​ស​ហគ​មន៍​នេះ រួមមាន​៖ ដី​ទំហំ​ជា​មធ្យម ៨០០ ម៉ែត្រក្រឡា និង​មាន​ដី​សម្រាប់​សង់ផ្ទះ ប្រហែល​១០​ភាគ​នៃ​ផ្ទៃដី​សួន​សរុប​(​អាស្រ័យ​លើ​ការឯកភាព​ពី​ម្ចាស់​ដី​)​។ ក្នុង​គម្រោង​នេះ ក៏មាន​ការរៀបចំ​ប្រព័ន្ធ​ទឹក​សម្រាប់​ស្រោចស្រព មាន​របង​បង្គោល​ឈើ ឬ​បង្គោល​ស៊ីម៉ង់ និង​ខ្សែលួស​សម្រាប់​ដីចម្ការ​នីមួយៗ​។​

លក្ខខណ្ឌ​ក្នុងការ​ចូលរួម​មានដូចជា​៖ 
១. ដាក់ពាក្យ​សុំចូល​ជា សមាជិក​ហើយ​ចុះកិច្ចសន្យា​ជាមួយ​ប្រធាន​គម្រោង បន្ទាប់ពី​បាន​យល់ និង​យល់ ព្រម​លើ​គំនិត និង​គោលការណ៍​របស់​គម្រោង​។ 
២. បង់ប្រាក់​សមាជិកភាព​ដំបូង (​ប្រាក់​កក់​) ចំនួន ២០០​ដុល្លារ​។ 
៣. បង់ប្រាក់​សមាជិកភាព​ប្រចាំខែ​ចាប់ពី ១២០​ដុល្លារ​មួយខែ ដែល​រយៈពេល​បង់​រហូត​ដល់​១០០​ខែ​។ គោលការណ៍ ១២០​ដុល្លារ​១​ខែ​នេះ សម្រាប់តែ​អ្នក​ចាប់ផ្តើម​បង់​ចាប់ពី​ខែមីនា ២០១៩​។ បន្ទាប់ពី ១០០​ខែក្រោយ​មក លោក​-​អ្នកនឹង​ទទួលបាន​សួន​ដំណាំ​មួយ​ជា​កម្មសិទ្ធិ​ស្របច្បាប់ និង​ទទួលបាន ផល​បន្លែ​ផ្លែឈើ ក៏ដូចជា​ប្រាក់ចំណូល​ខ្លះៗ​បន្ថែម​រៀងរាល់ខែ​យ៉ាងយូរបំផុត ចាប់​១២​ខែក្រោយ​ចូល ជា​សមាជិក​។ ប្រាក់​សមាជិកភាព​ប្រចាំខែ ត្រូវ​បែង​ចែកជា ៥៖ បង់ថ្លៃ​វិនិយោគ បង់ថ្លៃ​សេវា​ដាំ​ដុះ​ថែ ទាំ សេវា​គ្រប់គ្រង និង​ទីផ្សារ ការចូលរួម​ទ្រទ្រង់​កម្មវិធី​បណ្តុះបណ្តាល​កសិកម្ម និង​អភិវឌ្ឍ​សហគមន៍ ជិតខាង​។ 
៤. មាន​ពេល​ទៅ​មើល​សួន​យ៉ាងតិចណាស់​១​ខែម្តង​។ 
៥. ត្រូវគោរព និង​អនុវត្តតាម​គោលការណ៍ និង​ស្តង់ដារ​កសិកម្មសរីរាង្គ​។ 
៦. រាល់​ចំណូល​ដែល​បាន​ពី​ការលក់​ផលិតផល​ក្រោម​ការចាត់ចែង​របស់​ម្ចាស់​គម្រោង ត្រូវ​បែងចែក​ចំនួន ៥០​ភាគរយ​ទៅ​ម្ចាស់​សួន និង​៥០​ភាគរយ ទៅ​ក្រុមការងារ​ដែល​គ្រប់គ្រង​សួន​។

សម្រាប់​ព័ត៌មាន​បន្ថែម​លោក​-​អ្នក​អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ ០៩៣ ៣០៩២៩៤ / ០១៧ ៣៥១ ៧៦៣ / ០៩៩ ៧៧៧ ៨១២ និង​០៧០ ៩៤៩ ៤៦០៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 សួនដំណាំ
  សរីរាង្គ
  ធម្មជាតិ
  លំហែកាយ
© រក្សាសិទ្ធិដោយ thmeythmey.com