អន្តរជាតិ
សិង្ហ​បុរី​ស្នើ​បញ្ចូល វប្បធម៌ «​ផ្សារ​អាហារ​តាមផ្លូវ​» (hawker) ក្នុង​បញ្ជី​យូណេស្កូ​
28, Mar 2019 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្សារ​លក់​អាហារ​តាមផ្លូវ (hawker) ដែល​សិង្ហ​បុរី អះអាងថា​ជា​វប្បធម៌​របស់ខ្លួន នឹងត្រូវ​ស្នើ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការផ្សាយ​របស់ Channel News Asia​។

 
​ក្រុមប្រឹក្សា​បេតិកភណ្ឌ​វប្បធម៌​ជាតិ (NHB), ភ្នាក់ងារ​បរិស្ថាន​ជាតិ (NEA) និង​សហព័ន្ធ​ទំនិញ​សិង្ហ​បុរី (FMAS) បាន​រួមគ្នា​ដាក់ពាក្យ​ស្នើសុំ​ទៅ​យូណេស្កូ​។ តំណាង​ម្នាក់​របស់​ស្ថា​ប័​ទាំងនេះ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា សិង្ហ​បុរី ចង់​ឲ្យ​ទំនៀមទម្លាប់​វប្បធម៌រ​បស់​ខ្លួន​ត្រូវបាន​ទទួលស្គាល់ និង​ការការពារ​។​
 
 
​ក្នុង​យុទ្ធនាការ​នេះ បណ្តា​សហគមន៍​នៅ​សិង្ហ​បុរី​នឹង​រៀបចំ​នៅ​ព្រឹត្តិការណ៍ ការប្រកួតប្រជែង​រូបថត​ផ្សេងៗ ដោយ​ភ្ជាប់ពាក្យ​ថា #OurHawkerCulture ក្នុង​គោលបំណង​បំផុល​ចលនា​ថ្នាក់ជាតិ និង​អន្តរជាតិ​។​
 
​ប្រភេទ​ផ្សារ​បែបនេះ ក៏​មិនសូវ​ខុសពី​កម្ពុជា​នោះដែរ ដោយនៅ​ខ្មែរ​អាច​ហៅ​បាន​ថា​ជា «​ផ្សារ​ក្រមួន​»  «​ផ្សារ​បន្លែ​» «​ផ្សារ​ត្រី​» ឬ «​ផ្សារ​លក់ដូរ​កំប៉ិកកំប៉ុក​» ជាដើម​៕

Tag:
 យូណេស្កូ​
  hawker
  វប្បធម៌​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com