ជាតិ
សង្គមជាតិ
ចិនដល់ទៅ១៦០នាក់ ត្រូវចាប់ខ្លួននៅក្រុងសៀមរាប ដោយសារភ្នាល់ល្បែងតាមអ៊ីនធឺណិត
28, Mar 2019 , 1:29 pm        
រូបភាព
សៀមរាប៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះប្រតិបត្តិការបង្រ្កាបទីតាំងមួយកន្លែង ដោយបានចាប់ជនសង្ស័យជាជនជាតិចិន ១៦០នាក់ ពាក់ព័ន្ធនឹងករណីភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រព្រឹត្តិនៅកណ្ដាលក្រុងសៀមរាប។



លោក ជា គឹមសាន ស្នងការរងទទួលបន្ទុកផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងរបស់លោកបានឡោមព័ទ្ធចាប់ជនជាតិជនទាំង ១៦០នាក់ នៅព្រឹកថ្ងៃទី២៨ មីនា វេលាម៉ោង ៩និង៣០នាទី នៅផ្ទះល្វែងមួយកន្លែងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្ដថា ការរកឃើញជាជំហានដំបូង គឺ៩០ភាគរយនៃជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធនឹងការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។ តាមការបញ្ជាក់របស់លោកស្នងការរងទទួលផែនអន្ដោប្រវេសន៍ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច កំពុងបន្តនីតិវិធីស៊ើបសួរជនជាតិចិនទាំងនោះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រោះមានការសង្ស័យថាអាចពាក់ព័ន្ធនឹងករណីផ្សេងទៀត ដូចជាចាប់ជំរិតជាដើម។ល៕

© រក្សាសិទ្ធិដោយ thmeythmey.com