ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកជំងឺមហារីកគួរញ៉ាំអាហារប្រភេទណាខ្លះទើបល្អទៅ?
× ការជ្រើសអាហារដែលមានសុខភាពល្អនៅពេលដែលអ្នកកំពុងត្រូវតែព្យាបាលជំងឺមហារីក វាជាការសំខាន់ណាស់ក្នុងការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងអាហារដែលច្រើន តែមានសារធាតុចិញ្ចឹមតិច។
ផ្ទុយទៅវិញ សូមផ្តោតទៅលើការបរិភោគរបបអាហារដែលមានតុល្យភាព។ អ្នកគួរបរិភោគ ៖
• នំប៉័ង ដែលធ្វើពីគ្រាប់ធញ្ញជាតិ
• ទទួលទានទឹកផ្លែឈើ ឬទឹកបន្លែសុទ្ធ ១០០ ភាគរយ ដែលបានសម្លាប់មេរោគត្រឹមត្រូវ ព្រោះអ្នកងាយនឹងឆ្លងមេរោគ
• ក្នុងមួយសប្តាហ៍ គួរមាន ២ ឬ ៣ ថ្ងៃ ដែលអ្នកគួរបរិភោគអាហារដែលគ្មានជាតិសាច់
• បរិភោគសាឡាដពណ៌បៃតងជាមួយអាហារពេលល្ងាច រៀងរាល់ថ្ងៃ
• ញុំាអាហារដែលមានជាតិស្ករតិចតួច
• ជ្រើសយកសាច់ដែលគ្មានខ្លាញ់ និងត្រីឲ្យបានញឹកញាប់ជាជាងសាច់ក្រហម និងសាច់កែច្នៃ
• ព្យាយាមបរិភោគអាហារឲ្យបានច្រើន ទោះបីជាអ្នកមិនឃ្លានក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com