ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកជំងឺ​មហារីក​គួរ​ញ៉ាំ​អាហារ​ប្រភេទ​ណាខ្លះ​ទើប​ល្អ​ទៅ​?
29, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ជ្រើស​អាហារ​ដែលមាន​សុខ​ភាពល្អ​នៅពេលដែល​អ្នក​កំពុង​ត្រូវតែ​ព្យាបាល​ជំងឺមហារីក វា​ជាការ​សំខាន់​ណាស់​ក្នុងការ​ជ្រើសរើស​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​អាហារ​ដែល​ច្រើន តែមាន​សារធាតុចិញ្ចឹម​តិច​។​


 
​ផ្ទុយទៅវិញ សូម​ផ្តោតទៅលើ​ការបរិភោគ​របប​អាហារ​ដែលមាន​តុល្យភាព​។ អ្នក​គួរ​បរិភោគ ៖
 
• នំប៉័ង ដែល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​
• ទទួលទាន​ទឹក​ផ្លែឈើ ឬ​ទឹក​បន្លែ​សុទ្ធ ១០០ ភាគរយ ដែល​បានសម្លាប់​មេរោគ​ត្រឹមត្រូវ ព្រោះ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ​
• ក្នុង​មួយ​សប្តាហ៍ គួរ​មាន ២ ឬ ៣ ថ្ងៃ ដែល​អ្នក​គួរ​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​សាច់​
• បរិភោគ​សាឡាដ​ពណ៌​បៃតង​ជាមួយ​អាហារ​ពេល​ល្ងាច រៀងរាល់ថ្ងៃ​
• ញុំ​ា​អាហារ​ដែលមាន​ជាតិ​ស្ករ​តិចតួច​
• ជ្រើស​យក​សាច់​ដែល​គ្មាន​ខ្លាញ់ និង​ត្រី​ឲ្យ​បាន​ញឹកញាប់​ជាជាង​សាច់​ក្រហម និង​សាច់​កែច្នៃ​
• ព្យាយាម​បរិភោគ​អាហារ​ឲ្យ​បាន​ច្រើន ទោះបីជា​អ្នក​មិន​ឃ្លាន​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com