ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
កូន​ខ្មែរ​កាត់​បារាំង កញ្ញា Marianne ស្រឡាញ់​និង​ចង់​ជួយ​សត្វ​ដំរី​ខ្មែរ​
28, Mar 2019 , 2:59 pm        
រូបភាព
រូបភាពដោយ Jérémie Montessuis
រូបភាពដោយ Jérémie Montessuis
​ភ្នំពេញ​៖ កញ្ញា Marianne Clais ជា​កូនកាត់​បារាំង និង​ជា​ទូត​សុ​ច្ឆន្ទៈ​នៃ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​។ កូនកាត់​បារាំង​នេះ មានចិត្ត​ស្រឡាញ់​និង​ចង់​ជួយ​សត្វ​ដំរី​ខ្មែរ ហើយ​បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ចូលរួម និង​បរិច្ចាគ​ថវិកា ក្នុង​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌ ដើម្បី​ទ្រទ្រង់​និង​ការពារ​សត្វ​ដំរី​៤​ក្បាល​នៅ​ខេត្តរតនគិរី​។ ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​នេះ នឹង​រៀបចំ​នៅ​សណ្ឋាគារ Le Royal Raffles រាជធានី​ភ្នំពេញ នា​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា​។​



​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌ ដើម្បី​ដំរី​ខ្មែរ​នេះ នឹង​មានការ​បញ្ចាំង​វីដេអូ​ខ្លី​ស្តីពី​ការអភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​, ការបង្ហាញ​ក្បាច់គុណ​ល្បុក្កតោ​, ការដេញថ្លៃ​គំនូរ​របស់​វិចិត្រករ​៖ លោក ឯម រាម​, លោក ឈឹម សុធី​, លោក នូ សារី និង​ក្រុម​យក្សា រួមទាំង​ការបង្ហាញ​សៀក​រហ័ស​កម្ម និង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​ពី​ក្រ​ណាត់ជនជាតិដើមភាគតិច​ផងដែរ​។ 

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា Marianne ទូត​សុ​ច្ឆន្ទៈ​នៃ​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ដូចតទៅ​៖ 



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា Marianne ដែលជា​ទូត​សុ​ឆន្ទៈ​របស់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​បាន​អំពាវនាវ​ដល់​សាធារណជន​មេត្តា​ចូលរួម​គាំទ្រ និង​បរិច្ចាគ​ថវិកា ក្នុង​ការជួយ​ទ្រទ្រង់ និង​ការពារ​សត្វ​ដំរី​៤​ក្បាល​ចុងក្រោយ​នៅ​ខេត្តរតនគិរី​។ កូនកាត់​បារាំង​រូបនេះ បានលើកឡើង​ពី​ភាព​អស្ចារ្យ​របស់​សត្វ​ដំរី ដោយ​នាង​យល់ថា​សត្វ​ដំរី​មាន​សារៈសំខាន់​ក្នុង​ការកសាង​ព្រះរាជាណាចក្រ​កម្ពុជា​៕

សូម​អញ្ជើញ​ទំនាក់ទំនង​ចូលរួម​កម្មវិធី​នេះ​តាម​ទូរស័ព្ទ​លេខ​៖ 012 214 468 / 012 965 165 , 
​Email: [email protected] ឬ​តាម​តំណ​ភ្ជាប់ Fundraising Gala Cooktail for the Cambodian Elephants 
 













Tag:
 សប្បុរសធម៌​
  សត្វ​ដំរី​
  អៃ​រាវ​ត្តា​
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com