ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ជំនួយ​កម្ពុជា ៣០​លាន​ដុល្លារ សម្រាប់​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​ខេត្តកំពង់ធំ​
28, Mar 2019 , 7:19 pm        
រូបភាព
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា ៣០​លាន​ដុល្លារ​អាមេរិក សម្រាប់ គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តកំពង់ធំ និង​សាងសង់ ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​អនុភាព ៥០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​បណ្តាញ​ចែកចាយ ១៥១​គីឡូម៉ែត្រ​។ ជំនួយ​នេះ បានធ្វើ​ឡើង​ក្រោម​ការចុះហត្ថលេខា​រវាង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក Noriyuke Arakava ប្រធាន​ក្រុមហ៊ុន គូ​បូ​តា​( Cortium CO.LTD)​កាលពី​ថ្ងៃទី​២៦ មីនា​។

 
​លោក ចម ប្រសិទ្ធ បាន​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលបំណង​ផ្គត់ផ្គង់​ទឹកស្អាត រហូតដល់​តំបន់​ជនបទ​នៅ​ឆ្នាំ​២០២៣ នឹង​សម្រេច​ឱ្យបាន ៨០​ភាគរយ​នៃ​ទឹកស្អាត​នៅ​ទីប្រជុំជន ហើយ​នៅ​ឆ្នាំ​២០២៥ នឹង​សម្រេច​ទៅតាម​ផែនការ​ឲ្យ​បាន​១០០​ភាគរយ​។ រាជរដ្ឋាភិបាល​ជប៉ុន បាន​ជួយឧបត្ថម្ភ​គាំទ្រ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ទឹកស្អាត ដែល​ជប៉ុន​បាន​ដើរតួ​យ៉ាងសំខាន់ និង​ជា​គម្រូ​ដ៏​ល្អ​ក្នុងប្រទេស​៕
 

Tag:
 ជំនួយ​
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com