កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​រំពឹង​ទាក់ទាញ​អ្នកគាំទ្រ​៥​ពាន់​នាក់ ពេលធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​
29, Mar 2019 , 8:59 am        
រូបភាព
លោក Akihiro kato (ពាក់អាវធំបែខ្នង)ស្វាគមន៍អ្នកគាំទ្រដែលមកទស្សនាការប្រកួតកាលពីរដូវកាលឆ្នាំ២០១៨
លោក Akihiro kato (ពាក់អាវធំបែខ្នង)ស្វាគមន៍អ្នកគាំទ្រដែលមកទស្សនាការប្រកួតកាលពីរដូវកាលឆ្នាំ២០១៨
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ដែល​ទើប​បង្កើត​ឈ្មោះ​ក្រុម​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​«Tiger Army»​កាលពីពេល​ថ្មីៗ បានដាក់​គោលដៅ​ដោយ​រំពឹង​មាន​អ្នកគាំទ្រ​៥​ពាន់​នាក់ មក​ទស្សនា​ការប្រកួត​ក្រម​ខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក ដែល​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​បឹងកេត នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ​។

 
​ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រលោក Akihiro Kato បានដាក់​គោលដៅ​ដោយ​រំពឹង​ទាក់ទាញ​អ្នកគាំទ្រ​ប្រមាណ​៥​ពាន់​នាក់ ពេល​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង នា​ជំនួប​រវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ក្រុម​បឹងកេត ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​កនៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ 
 
​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បាន​ជាប់​ជា​ក្លិប​មាន​អ្នក​មក​ទស្សនា​ការប្រកួត​ច្រើនជាងគេ​។ កត្តា​នេះ បាន​ជំរុញ​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រស​ម្រេច​បង្កើត​ឈ្មោះ​អ្នកគាំទ្រ ឈ្មោះថា​«Tiger Army» កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សម្គាល់​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​របស់​ក្លិប​។ 
 
​មុន​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចំណូល​ថ្មី​ខេត្តកំពង់ចាម សម្រាប់​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​កំពូល នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់​។ នា​ការប្រកួត​បើក​ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជា​មូលដ្ឋាន​មួយ​នេះ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ក្រសួងការពារជាតិ​៕   


 លោក Akihiro kato (ពាក់អាវធំបែខ្នង)ស្វាគមន៍អ្នកគាំទ្រដែលមកទស្សនាការប្រកួតកាលពីរដូវកាលឆ្នាំ២០១៨

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Akihiro Kato
© រក្សាសិទ្ធិដោយ thmeythmey.com