ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ជួបវិស័យឯកជនលើកទី១៨ ពិភាក្សាពីការរកស៊ីនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបើកវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
× រដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២១០៩នេះ នៅវិមានសន្តិភាព។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានការចូលរួមពីអ្នករកស៊ីនិងអ្នកវិនិយោគជាច្រើននៅកម្ពុជា។
ក្នុងវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវកំណែទម្រង់ជាកញ្ចប់ ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។
លើសពីនេះ នឹងមានការជជែកដោយបើកចំហរវាងប្រមុខរដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជា ទៅលើបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com