តើ​នឹងមាន​អ្វី​កើតឡើង​នៅពេលដែល​អ្នក​លាងមុខ​ជាមួយ “​ទឹកឃ្មុំ​”?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
តើ​នឹងមាន​អ្វី​កើតឡើង​នៅពេលដែល​អ្នក​លាងមុខ​ជាមួយ “​ទឹកឃ្មុំ​”?
29, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​មិនមែនជា​គំនិតល្អ​ទេ​ដែល​យក​អ្វីមួយ​ស្អិតៗ​មក​លាប​លើ​មុខ ប៉ុន្តែ​មាន​ករណី​លើកលែង​សម្រាប់​ទឹកឃ្មុំ ក៏​ព្រោះ​វា​អាច​ផ្ដល់​ផល​ប្រសើរ​សម្រាប់​ស្បែក​តាមរយៈ​លក្ខណៈសម្បត្តិ​ព្យាបាល​ស្បែក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​គួរអោយភ្ញាក់ផ្អើល​។ អត្ថប្រយោជន៍​នៃ​ការលាង​សម្អាត​មុខ​ជាមួយ​ទឹកឃ្មុំ គឺ​ជួយ​ការពារ​ថែរក្សា​ស្បែក​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​សាក​សម​បំផុត​សម្រាប់​ស្បែក​ឆាប់​ប្រតិកម្ម​។  ទឹកឃ្មុំ ក៏​ត្រូវបានគេទទួលស្គាល់​សម្រាប់​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​បាក់តេរី​ដែល​មានន័យថា នៅពេល​យកមក​លាងមុខ វា​នឹង​ជួយ​កម្ចាត់​ភាពកខ្វក់​ដែល​បង្ក​ស្នាម​ជាំ និង​មុន​។ លើសពីនេះទៅទៀត ទឹកឃ្មុំ ក៏មាន​សមាសធាតុ humectan ដែល​ជួយ​រក្សា​ជាតិ​សំណើម​ធម្មជាតិ​របស់​ស្បែក​។ ជា​លទ្ធផល​ស្បែក​នឹងមាន​សភាព​រលោង​ស្អាត​គ្មាន​ស្នាម​ជ្រីវជ្រួញ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​ទឹកឃ្មុំ​ដែល​អ្នក​គួរ​ជ្រើសរើស​យកមកប្រើ រួមជាមួយ​របៀប​ប្រើ ៖

 
– ប្រភេទ​នៃ​ឃ្មុំ​ដែល​ល្អ​សម្រាប់​យកមក​លាង​សម្អាត​មុខ គឺ​ទឹកឃ្មុំ​សរីរាង្គ ឬ​ទឹកឃ្មុំ​ឆៅ​ធម្មជាតិ​។​
 
– របៀប​ប្រើ​ទឹកឃ្មុំ​ជា​ផលិតផល​លាង​សម្អាត​មុខ​
 
​ជាដំបូង​ត្រូវ​លាង​សម្អាត​មុខជា​មួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមុនសិន បន្ថែម​មក​សឹម​ចាក់ទឹក​ឃ្មុំ​បន្តិច​លើ​បាតដៃ​ទាំងសងខាង ហើយ​ចាប់ផ្ដើម​ញី​បាតដៃ រួច​ម៉ាស្សា​ទឹកឃ្មុំ​លើ​ផ្ទៃមុខ​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ពី ៥ ទៅ ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ ប្រើ​កន្សែង​ស្អាត​ផ្ដិត​មុខ​ថ្នមៗ​អោយ​ស្ងួត​ជាការ​ស្រេច​។​
 
​អ្នក​ក៏​អាច​សាកល្បង​លាយ​បន្ថែម​ម្ស៉ៅ​វីតាមីន C មួយចំនួន និង​ប្រេង​ផ្កា​ឡា​វ៉េ​ន​ដឺ​ពី ២ ទៅ ៣ ដំណក់​ចូល ដើម្បី​អាច​កម្ចាត់​មុន​បាន​ឆាប់ ហើយ​ប្រឆាំង​មេរោគ​បាក់តេរី​កាន់តែ​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com