ជៀស​ផុតពី​ជំងឺ​រលាក​សន្លាក់ ធូរស្រាល​ពី​អាកា​រៈ​ហើម និង​ឈឺចាប់ ជាមួយ​អាហារ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជៀស​ផុតពី​ជំងឺ​រលាក​សន្លាក់ ធូរស្រាល​ពី​អាកា​រៈ​ហើម និង​ឈឺចាប់ ជាមួយ​អាហារ​ទាំងនេះ​
30, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កុំ​គិតថា​អាកា​រៈ​ហើម និង​ឈឺសន្លាក់ ជា​បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ​ចំពោះតែ​មនុស្ស​ចាស់​អោយសោះ​! ក៏​ព្រោះ​តាមពិតទៅ​បញ្ហា​សន្លាក់ ក៏​នឹង​អាច​កើត​លើ​មនុស្ស​វ័យក្មេង​ផងដែរ ជាពិសេស​អ្នក​ដែលមាន​របួស​ពាក់ព័ន្ធ​ជាមួយ​ការលេង​កីឡា ឬ​ហាត់ប្រាណ​ខ្លាំងក្លា​។  ជាទូទៅ​ការឈឺចាប់​ត្រង់​សន្លាក់ គឺ​ច្រើនតែ​បណ្ដាលមកពី​ជំងឺ​រលាក​សន្លាក់​។ ទោះជា​យ៉ាងណា កុំ​បារម្ភ​ពេក​! បញ្ហា​ឈឺសន្លាក់​, ជំងឺ​រលាក​សន្លាក់ ក៏ដូចជា​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ អាច​ទប់ស្កាត់​ជាមុន ឬ​សម្រាល​អាកា​រៈការ​ឈឺចាប់​បាន​តាមរ​យៈ​ការ​ទទួលទាន​អាហារ​មួយចំនួន​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​នូវ​ប្រភេទ​អាហារ​នៃ​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​រក្សា​សុខភាព​សន្លាក់​ជៀស​ផុតពី​ជំងឺ ឬ​អាកា​រៈរ​លាក​ផ្សេងៗ ៖


១. រមៀត​
 
​អ្នកជំនាញ​ជាច្រើន​បាន​និយាយថា រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ លើសពីនេះទៅទៀត រមៀត ក៏មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើម​គួរអោយកត់សម្គាល់​ផងដែរ​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ខ្លាញ់​ល្អ polyunsaturated និង monounsaturated ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ដើម្បី​ធូរស្រាល​ពី​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់ ហើយ​ជៀស​ផុតពី​បញ្ហា​នេះ ចូរ​រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. ផ្កា​ខាត់ណា​ខៀវ​
 
​ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​សារធាតុ sulfuric ជួយ​រារាំង​អង់ស៊ីម​ដែល​ផ្សារភ្ជាប់​ជាមួយ​ការ​រលាក​សន្លាក់ និង​ការបំផ្លាញ​។​
 
៤. ផ្លែ​ប៉ោម​ក្រហម​
 
​ប៉ោម​ក្រហម មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ​ប្រឆាំង​ការ​រលាក​មួយទៀត​ហៅថា quercetin ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង ក៏ដូចជា​បន្ធូរ​អាកា​រៈ​នៃ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
 
៥. ការ៉ុត​
 
​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ វីតាមីន A ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​។ ការដាក់បញ្ចូល​ការ៉ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​មិន​ឲ្យ​កើតឡើង ឬ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​។​
 
៦. ម្នាស់​
 
​បរិមាណ​នៃ​វីតាមីន C និង​សារធាតុ bromelain ក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​អាកា​រៈ​ហើម​ឈឺសន្លាក់​។ ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ដែល​ស្រស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com