ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេចផ្លូវការ លុបថ្ងៃសម្រាក៧ថ្ងៃ
29, Mar 2019 , 11:06 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បានសម្រេចលុបបំបាត់ថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃចោល។ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការលុបបំបាត់នេះ នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២០ទៅ។



ក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ក្នុងមួយឆ្នាំ កម្ពុជា មានថ្ងៃឈប់សម្រាកពី២៨ទៅ៣០ថ្ងៃ។ ប្រមុខរដ្ឋាភិបាល យល់ថា ការឈប់សម្រាករយៈពេលពី២៨ទៅ៣០ថ្ងៃនេះ គឺច្រើនជាងបណ្តាប្រទេសដទៃ ដូច្នេះត្រូវកាត់បន្ថយខ្លះ ដើម្បីលើកកម្ពស់ផលិតភាពការងារ។  

ប្រមុខរដ្ឋាភិបាលកម្ពុជា ពុំបានបញ្ជាក់ទេថា ៧ថ្ងៃនោះ នឹងត្រូវកាត់បន្ថយថ្ងៃណាខ្លះ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល បង្ហើបថា ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់ឈប់សម្រាក៣ថ្ងៃ នឹងត្រូវកាត់បន្ថយឲ្យនៅសល់តែ១ថ្ងៃប៉ុណ្ណោះ ឯ២ថ្ងៃទៀត នឹងត្រូវលុបចោល៕ 

អត្ថបទទាក់ទង
 


© រក្សាសិទ្ធិដោយ thmeythmey.com