ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
តើ​កូន​ទុរេន​«​ផ្សាំ​មែក​»​ពិតជា​ល្អ​ជាង កូន​ទុរេន​«​បណ្តុះ​គ្រាប់​»​មែនឬ​?​
29, Mar 2019 , 2:05 pm        
រូបភាព
កោះកុង​៖ ប្រភេទ​ពូជ​«​ទុរេន​ម៉ាន់​ថង​» មាន​គ្រាប់​តូច សាច់​ច្រើន ហើយ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប៉ុន្តែ ដើម​របស់​វា​ងាយ​នឹងរង​ជំងឺ​ផ្សេងៗ​។ ផ្ទុយ​ពី​ប្រភេទ​ពូជ​«​ទុរេន​បុរាណ​» ដែល​វា​មាន​ប្រព័ន្ធ​ឫសកែវ​ល្អ ធន់​នឹង​ជំងឺ​ផ្សេងៗ ប៉ុន្តែ វា​មាន​គ្រាប់​ធំ សាច់​តិច ហើយ​រសជាតិ​មិនសូវ​ឆ្ងាញ់​ដូច​ទុរេន​ម៉ាន់​ថង​ឡើយ​។ សម្រាប់​លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​ប្រភេទ​ពូជ​ម៉ាន់​ថង បានជ្រើសរើស​យក​ការ​ផ្សាំ​មែក​ទុរេន ជាជាង​ការបណ្តុះ​គ្រាប់​យក​កូន​ទុរេន​ផ្ទាល់​។ បុរស​ដែលមាន​បទពិសោធ​លើ​ដំណាំ​ទុរេន​នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង រូបនេះ អះអាងថា ទុរេន​នៅក្នុង​ចម្ការ​របស់លោក គឺ​យក​កូនដើម​ទុរេន​បុរាណ​ដែល​បណ្តុះ​ដោយ​គ្រាប់ មក​ផ្សាំ​ជាមួយនឹង​ត្រួយ​មែក​ទុរេន​ម៉ាន់​ថង​។ ការធ្វើ​បែបនេះ គឺ​ទទួលបាន​ផល​ល្អ​ដោយ​ដើម​ទុរេន​ដែល​ផ្សាំ​នោះ​មាន​ប្រព័ន្ធ​ឫសកែវ​ល្អ អាច​ធន់​នឹង​ជំងឺ​ផ្សេងៗ​បាន​ច្រើន ហើយ​ផ្លែ​របស់​វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទៀតផង​។​

 
តើ​ដើម​ទុរេន​ដែល​ផ្សាំ​មែក​ពិតជា​ល្អ​ជាង ដើម​ទុរេន​ដែល​បណ្តុះ​ដោយ​គ្រាប់​មែន​ឬទេ​? តើ​បច្ចេកទេស​នៃ​ការ​ផ្សាំ​កូន​ទុរេន​នោះគេ​ធ្វើ​យ៉ាងដូចម្តេច​? សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​លោក ទុយ វណ្ណៈ ម្ចាស់​ចម្ការ​ទុរេន​និង​មគ្គុ​ទេស​ក៏​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​នៃ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង ដូចតទៅ​៖

 


 

© រក្សាសិទ្ធិដោយ thmeythmey.com