ជាតិ
សង្គមជាតិ
ម្ដាយ​និស្សិត ឌុំ រី​ដា ប្ដឹង​ទារ​២០​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​ដាក់ទោស​ជនល្មើស​តាមច្បាប់​
29, Mar 2019 , 4:33 pm        
រូបភាព
​អ្នក​ស្រី្ត ផាត់ ពៅ ជា​ម្ដាយ​កញ្ញា ឌុំ រី​ដា និស្សិត​ឆ្នាំ​ទី​៤ ដែល​បាន​ស្លាប់​ដោយសារ​រថយន្តបុក បានដាក់​ពាក្យ​ប្តឹង​កញ្ញា យិន ម៉ា​ណា ជា​អ្នកបើក​រថយន្តបុក​។ ក្នុង​បណ្តឹង​នោះ អ្នកស្រី សុំ​ទារ​សំណង​២០​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​តុលាការ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។



​កញ្ញា យិន ម៉ា​ណា បាន​យល់ព្រម​ចូលទៅ​បំភ្លឺ​នៅមុខ​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៩​មីនា​នេះ​។ លោក យិន ហ្គិ​ច ជា​ឪពុក​របស់​កញ្ញា យិន ម៉ា​ណា បាន​ចូលទៅ​សារភាព​មុន​កូនស្រី នៅ​ការិយាល័យ​នគរបាល​ចរណ៍​ផ្លូវគោក​ថា កូនស្រី​របស់លោក ជា​អ្នកបើក​រថយន្តបុក​ក​ញ្ញា ឌុំ រី​ដា​។ 
 
​មុននឹង​ទៅ​ជួប​សមត្ថកិច្ច គ្រួសារ​របស់លោក យិន ហ្គិ​ច បាន​ផ្ញើ​ថវិកា​៥០០០​ដុល្លារ ទៅ​ចូល​បុណ្យសព​កញ្ញា ឌុំ រី​ដា​។ 
 
​មេធាវី​ពីររូប​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ម័គ្រចិត្ត​ការពារ​ក្តី​ឲ្យ​គ្រួសារ​សព​កញ្ញា ឌុំ រី​ដា ដើម្បី​ស្វែងរក​យុត្តិធម៌​៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  ឌុំ រី​ដា
© រក្សាសិទ្ធិដោយ thmeythmey.com