ពីនេះ ពីនោះ
«​អក្ខរ​វិរុទ្ធ​» និង​«​អក្ខរាវិរុទ្ធ​» តើ​ពាក្យ​មួយណា​ត្រឹមត្រូវ​?
30, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​ពលរដ្ឋ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះ ប្រាកដជា​វាយតម្លៃថា​រវាង​ពាក្យ «​អក្ខរ​វិរុទ្ធ​» និង​«​អក្ខរាវិរុទ្ធ​»​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា​។ តាម​ការពិត​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​ជា «​អក្ខរាវិរុទ្ធ​» ដែល​មានន័យថា ការសរសេរ​អក្សរ​មិន​ខុស ឬ​សិល្បៈ និង​របៀប​ដែល​សរសេរ​ពាក្យពេចន៍ ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ភាសា​ណាមួយ​។



​នៅក្នុង​វចនានុក្រម​ខ្មែរ មិនបាន​កំណត់ថា​ពាក្យ អក្ខរ ឬ​អក្ខរៈ និង​អក្ខរា ខុស​នោះឡើយ ដោយ​ពាក្យ​ទាំងនោះ​គឺ​សុទ្ធតែ​មានន័យ​ដូចគ្នា​ថា ស្នាមគំនូស​មាន​តួ​រាង​ផ្សេងៗ​សម្រាប់​ប្រើ សរសេរ កត់​ពាក្យសម្តី និង​សេចក្តី​ទាំងពួង​ដែល​ប្រើ​មិនចេះ​អស់ ដោយ​ចែកចេញជា​ពីរ​ពួក​គឺ ស្រៈ និង​ព្យព្ជានៈ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com