ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតបក្សប្រឆាំង នៅតែប្តេជ្ញារកយុត្តិធម៌ឲ្យអ្នកស្លាប់ ដោយសារការគប់គ្រាប់បែកឆ្នាំ១៩៩៧
30, Mar 2019 , 9:22 am        
រូបភាព
រូបភាព៖ អតីតគណបក្សប្រឆាំង ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបាតុករដែលស្លាប់ដោយសារគេគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧។ ពិធីបង្សុកូលនេះ គឺធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ដែលជាខួប១៩ឆ្នាំនៃការគប់គ្រាប់បែកចូលទៅក្នុងហ្វូងបាតុករនៅមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ គឺជាខួបគម្រប់២២ឆ្នាំ នៃការគប់គ្រាប់បែកចូលទៅក្នុងហ្វូងបាតុករ កាលពីឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាចាស់ (បច្ចុប្បន្នជាតុលាការកំពូល) ដែលបណ្តាលឲ្យបាតុករ១៦នាក់ស្លាប់ និង ជិត២០០នាក់ទៀតរងរបួស។

អតីតគណបក្សសង្គ្រោះជាតិ ពុំបានប្រារព្ធពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធបាតុករទាំងនោះដូចរាល់ឆ្នាំទេ។ អតីតគណបក្សប្រឆាំង បានត្រឹមចេញសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ។

អតីតគណបក្សប្រឆាំង សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«រហូតមកដល់ពេលនេះ របបលោក ហ៊ុន សែន មិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាចំពោះការវាយប្រហារខាងលើ ដើម្បីយកមកផ្តន្ទាទោសនោះទេ។ [....]»។

សេចក្តីថ្លែងការណ៍នោះ សរសេរទៀតថា៖«គណបក្សសង្គ្រោះជាតិ នៅតែបន្តប្តេជ្ញាចិត្តក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យខានតែបាន»៕

© រក្សាសិទ្ធិដោយ thmeythmey.com