ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចនាយក​៖ កម្ពុជា សុខចិត្ត​ឲ្យ​គេ​ផ្តាច់ជំនួយ​ឬ​ការអនុគ្រោះ​ពន្ធ ក៏​មិន​ឲ្យ​គេ​ខោក​ក្បាល​ដែរ​
30, Mar 2019 , 3:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងឯកសណ្ឋានយោធា នាពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងឯកសណ្ឋានយោធា នាពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅតែ​បង្ហាញ​ជំហរ​រឹង​ពឹង​ដាក់​បរទេស ដែល​ចូលចិត្ត​គំរាមកំហែង​កម្ពុជា​ជា​ដដែលៗ ពី​ការ​ផ្តាច់ជំនួយ​ឬ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជាពិសេស ចំពោះ​សហភាព​អឺរ៉ុប ដែល​កំពុងដំណើរការ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។



​សំឡេង​នាយករដ្ឋមន្ត្រី​



 
​ក្នុង​វេទិកា​ដ៏​សំខាន់​មួយ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​ជំនួប​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន ដែលមាន​ការចូលរួម​ពី​ពួក​អ្នកវិនិយោគ​និង​ទូត​នានា ដោយមាន​ទាំង​ទូត​សហភាព​អឺរ៉ុប​ដែរនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ជាថ្មី​ថា ទោះ​សហភាព​អឺរ៉ុប ដក EBA ហើយ​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ ក៏​កម្ពុជា មិន​ខ្វល់​ដែរ​។ មេដឹកនាំ​កម្ពុជា ប្រកាសថា កម្ពុជា ដាច់ខាត​មិន​ឲ្យ​បរទេស យក​ជំនួយ​ឬ​ការអនុគ្រោះ​ពន្ធ​មក​ដាក់​មុខ ហើយ​ប្រដៅ​ឬ​បង្គាប់បញ្ជា​កម្ពុជា​ឲ្យ​ធ្វើ​នេះ​-​ធ្វើ​នោះឡើយ​។ 
 
​នៅ​ចំពោះ​អ្នករកស៊ី​និង​ទូត​នៃ​បណ្តា​ប្រទេស​ទាំងនោះ មេដឹកនាំ​កម្ពុជា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា ត្រូវការ​សហការ​ជាមួយ​ដៃគូ តែ​កម្ពុជា មិនត្រូវ​ការ​ឲ្យ​គេ​ខោក​ក្បាល​តាមចិត្ត​នោះទេ​»​។​
 

Tag:
 ​ហ៊ុន សែន​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com