ជាតិ
សេដ្ឋកិច្ច
វិស័យសំណង់កម្ពុជា មានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ ឆ្នាំ២០១៨ វិស័យសំណង់នៅកម្ពុជា មានការវិនិយោគក្នុងទំហំទឹកប្រាក់ជាង៥,៧ពាន់លានដុល្លារ ហើយបានចូលរួមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់២៣ភាគរយ។ នេះជាការលើកឡើងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់ទូទាំងប្រទេសក្នុងឆ្នាំ២០១៨ មានចំនួន ២ ,៨៦៧ គម្រោង លើផ្ទៃក្រឡាចំនួន ១១,៤លានម៉ែត្រក្រឡា ។ ចំនួននេះ បានធ្លាក់ចុះជិត១៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមាន ៣,០៥២ គម្រោង លើផ្ទៃក្រឡាចំនួន ១០,៧ លានម៉ែត្រក្រឡា ដែលមានទឹកប្រាក់វិនិយោគចំនួនជាង ៦, ៤ ពាន់លានដុល្លារ។
គិតចាប់ពី២០០០ ដល់ខែវិច្ឆិកា២០១៨ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសមានចំនួន៤៣,១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន១១៤ ២៩៧ ៦២១ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com