ជាតិ
សេដ្ឋកិច្ច
CDC ឲ្យ​ក្រុមហ៊ុន​ចំនួន​២ មាន​ទុន​ជាង​៥​លាន​ដុល្លារ បង្កើត​ការងារ​កាត់ដេរ​នៅ​ភ្នំពេញ​
30, Mar 2019 , 5:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក CDC
រូបភាពពីហ្វេសប៊ុក CDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​ចំនួន​២ ដែល​នឹង​បើក​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង​២​នេះ នឹង​បង្កើត​ការងារ​ប្រមាណ ១,៨១៦ កន្លែង​ដល់ក​ម្មករ​-​កម្មការិនី នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់ CDC កាលពី​ថ្ងៃទី​២៨ ខែមីនា​។

 
​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ឈ្មោះ G-EVERGREAT (CAMBODIA) KNITTING Co., Ltd ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ ៩៥៧ កន្លែង​។ 
 
​គម្រោង​ទី​២ ជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ឈ្មោះ FOREVER COLOUR GARMENT Co., Ltd ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​)​។ ក្រុមហ៊ុនកាត់ដេរ​នេះ វិនិយោគទុន​ប្រមាណ ២,២ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ចំនួន ៨៥៩ កន្លែង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com