ជាតិ
សេដ្ឋកិច្ច
CDC ឲ្យក្រុមហ៊ុនចំនួន២ មានទុនជាង៥លានដុល្លារ បង្កើតការងារកាត់ដេរនៅភ្នំពេញ រូបភាពពីហ្វេសប៊ុក CDC
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន២ ដែលនឹងបើករោងចក្រនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង២នេះ នឹងបង្កើតការងារប្រមាណ ១,៨១៦ កន្លែងដល់កម្មករ-កម្មការិនី នៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ CDC កាលពីថ្ងៃទី២៨ ខែមីនា។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ G-EVERGREAT (CAMBODIA) KNITTING Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងបង្កើតការងារ ៩៥៧ កន្លែង។
គម្រោងទី២ ជាក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ FOREVER COLOUR GARMENT Co., Ltd ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ)។ ក្រុមហ៊ុនកាត់ដេរនេះ វិនិយោគទុនប្រមាណ ២,២ លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ៨៥៩ កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com