ពីនេះ ពីនោះ
ត្រី​ដំរី អាច​រស់នៅក្នុង​ទឹកសាប​ផង ទឹក​ភ្លាវ​ផង និង​ពង​-​កូន​មួយឆ្នាំ​ពីរដង​
03, Apr 2019 , 9:19 am        
រូបភាព
​ត្រី​ដំរី ដែល​ប្រជា​នេសាទ​ចាប់បាន​ពី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រី​ដំរី ដែល​ប្រជា​នេសាទ​ចាប់បាន​ពី​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី សេ​សាន​២ នៅ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅក្នុង​ទន្លេ តំបន់​វាលភក់ អាង​ស្តុក​ទឹក អូរ និង​ឃើញ​មាន​រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ​។

 
 
​ត្រី​ដំរី មានឈ្មោះ​វិទ្យាសាស្ត្រ (Oxyeleotris marmorata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Marble goby​។ វា​មា​ប្រវែង​ដងខ្លួន​អតិបរមា ៦៥ ស​.​ម​។ ត្រី​ដំរី តូចៗ ឃើញ​មាន​រស់នៅ​ច្រើន នៅក្នុង​ស្ទឹង ដែលមាន​ខ្សាច់ និង​ថ្ម​។ ត្រី​ប្រភេទ​នេះ ពង​-​កូន ពីរដង​ក្នុង​មួយឆ្នាំ​។ លើក​ទី​១ ចាប់ពី​ខែមីនា ដល់​ខែមេសា​។ លើក​ទី​២ ចាប់ពី​ខែ តុលា ដល់​ខែ វិច្ឆិកា​។ វា​ស៊ី​ត្រី​ល្អិតៗ កំពឹស ពពួកសត្វ​ល្អិត​ដែល​រស់ក្នុង​ទឹក ខ្យង​-​ខ្ចៅ និង​ក្តាម​ជា​អាហារ​។ 
 
​ត្រី​ដំរី ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ជា​ប្រភេទ​ត្រី ដែលមាន​ការព្រួយបារម្ភ​តិចតួច ថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com