ជាតិ
TripAdviser៖ សៀមរាប​ជា​គោលដៅ​ទេសចរណ៍​ទី​១២​លើ​លោក និង​លេខ​៣​នៅ​អាស៊ី នា​ឆ្នាំ​២០១៩
30, Mar 2019 , 3:46 pm        
រូបភាព
ដោយ: ធីតា
គេហទំព័រ​ទេសចរណ៍​ដ៏​ធំ TripAdviser បានចេញ​តារាង​ចំណាត់ថ្នាក់​គោលដៅ​ទេសចរណ៍ (Top 25 Destinations) ប្រចាំឆ្នាំ​២០១៩​។ តាម​ការបោះឆ្នោត និង​ផ្តល់​មតិ​ពី​អ្នកចូលរួម​រាប់លាន​នាក់ TripAdviser បាន​ចាត់ថ្នាក់​ខេត្តសៀមរាប​ដ៏​មាន​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​១២​លើ​ពិភពលោក និង​លេខ​៣​នៅ​តំបន់​អាស៊ី​។​



​សម្រាប់​ឆ្នាំ​២០១៩ នេះ​ផងដែរ គោលដៅ​ទេសចរណ៍​រហូតដល់​៨​កន្លែង​របស់​អាស៊ី ស្ថិតនៅក្នុង Top 25 នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។

​គោលដៅ​ទេសចរណ៍​កំពូល​ទាំង​២៥ (Top 25 Destinations) លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៩៖
១. ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​


២. ក្រុងប៉ារីស ប្រទេស​បារាំង​
៣. ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​
៤. ក្រុង Crete ប្រទេស​ក្រិ​ក​


៥. កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​
៦. ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​
៧. ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​
៨. ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​
៩. ក្រុង Marrakech ប្រទេស​ម៉ា​រ៉ុ​ក​


១០. ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម​
១១. ក្រុង​ប្រាគ សាធារណរដ្ឋ​ឆេ​ក​
១២. ខេត្តសៀមរាប ប្រទេស​កម្ពុជា​


១៣. ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​
១៤. ហ្សា​ម៉ៃ​អ៊ី​ក​
១៥. ក្រុង​ហាណូយ ប្រទេស​វៀតណាម​
១៦. ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​
១៧. ក្រុង Playa de Carmen ប្រទេស​ម៉ិ​ក​ស៊ិ​ក​


១៨. ក្រុង​លី​ស្បោ​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
១៩. ក្រុងក​ដ្ឋ​ម​ណ្ឌូ ប្រទេស​ណេ​ប៉ាល់​
២០. ក្រុង Jaipur ប្រទេស​ឥណ្ឌា​
២១. ក្រុង Hurghada ប្រទេស​អេ​ហ្ស៊ី​ប​


២២. កោះ​ហុងកុង ប្រទេស​ចិន​
២៣. ក្រុង Cusco ប្រទេស​ប៉េ​រូ​
២៤. ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​
២៥. ក្រុង​តែ​ល​អា​វីវ ប្រទេស​អ៊ីស្រាអែល​។​


​គោលដៅ​ទេសចរណ៍​កំពូល​ទាំង​២៥ (Top 25 Destinations) នៅ​តំបន់​អាស៊ី សម្រាប់​ឆ្នាំ​២០១៩៖
១. កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​


២. ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​
៣. ខេត្តសៀមរាប ប្រទេស​កម្ពុជា​
៤. ក្រុង​ហាណូយ ប្រទេស​វៀតណាម​
៥. ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​


៦. ក្រុងក​ដ្ឋ​ម​ណ្ឌូ ប្រទេស​ណេ​ប៉ាល់​
៧. ក្រុង Jaipur ប្រទេស​ឥណ្ឌា​
៨. កោះ​ហុងកុង ប្រទេស​ចិន​
៩. ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​
១០. ក្រុង Goa ប្រទេស​ឥណ្ឌា​


១១. ក្រុង​បាងកក ប្រទេស​ថៃ​
១២. ក្រុង Hoi An ប្រទេស​វៀតណាម​
១៣. ក្រុង Kyoto ប្រទេស​ជប៉ុន​
១៤. ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​


១៥. ក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា​
១៦. ក្រុង​ប៉េកាំង ប្រទេស​ចិន​
១៧. ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម​
១៨. ក្រុង Krabi Town ប្រទេស​ថៃ​
១៩. ប្រទេស​សិង្ហ​បុរី​
២០. ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​


២១. ក្រុង​សៀង​ហៃ ប្រទេស​ចិន​
២២. ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​
២៣. កោះ Lombok ខេត្ត West Nusa Tenggara ប្រទេស​ឥណ្ឌូណេស៊ី​
២៤. ខេត្ត​អូ​សា​កា ប្រទេស​ជប៉ុន​
២៥. កោះ Cebu Island ប្រទេស​ហ្វីលីពីន​៕



Tag:
 ទេសចរណ៍
  TripAdviser
© រក្សាសិទ្ធិដោយ thmeythmey.com