ពីនេះ ពីនោះ
តើ​ពាក្យ​«​ល្បប់​» និង​«​ល្បាប់​» មានន័យ​ខុសគ្នា​ដូចម្តេច​?
01, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សូមកុំ​យល់ច្រឡំ​ពាក្យ​«​ល្បប់​» និង​«​ល្បាប់​»​មានន័យ​ដូចគ្នា​ឲ្យ​សោះ​។ ការពិត​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា​ស្រឡះ​។

 
​បើតាម​វចនានុក្រម​ពាក្យ «​ល្បប់​»​សំដៅលើ​ទឹក​ដែល​លាយ​ដោយ​ផង់​ធ្យូង​កំណាត់សំពត់​ឬ​ម្រែង​សម្បុរ​ខ្មៅ​ជាមួយនឹង​ទឹក​បបរ​ឬ​ទឹកបាយ​ខាប់ សម្រាប់​លុប​ក្ដារ​សរសេរ​។ កាលសម័យ​ពី​ដើម​សិស្សវត្ត គឺ​សុទ្ធតែ​ប្រើ​ទឹក​ល្បប់​លុប​ក្ដារខៀន រៀនអក្សរ​សរសេរ​ដោយ​ដី​-​ស​ភក់​។ 
 
​ចំណែក​ពាក្យ​«​ល្បាប់​»​មានន័យថា​ដី​ភក់​ដែល​កើត​អំពី​កករ​ទឹក​តំឡើង ទោះ​នៅ​ជា​ភក់​ក្ដី នៅ​ជ្រាយ​ឬ​នៅ​សើម​ឬក៏​ស្ងួត​រឹង​ហើយ​ក្ដី ក៏​ហៅថា ល្បាប់ ដែរ ជា​ដី​មាន​ជីជាតិ​ល្អ​៕​

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com