ជាតិ
អតីត​មេ​យោធា​ម្នាក់​ត្រូវបាន​ឃុំខ្លួន​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​ញុះញង់​មិនឱ្យ​កងទ័ព​ស្ដាប់បង្គាប់​រដ្ឋាភិបាល​
31, Mar 2019 , 1:52 pm        
រូបភាព
លោក លី ដាវីត រូបភាពពីហ្វេសប៊ុករបស់លោក
លោក លី ដាវីត រូបភាពពីហ្វេសប៊ុករបស់លោក
ដោយ: ថ្មីៗ
​សៀមរាប​៖ សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដុះ​អាសន្ន លោក លី ដា​វិត ហៅ លី ដា​វីត អាយុ​៤៥​ឆ្នាំ អតីត​មេ​យោធា​ភូមិភាគ​៣​។ លោក លី ដា​វីត ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៦ មីនា​។​

 
​តាម​សាលដីកា​ចុះ​ថ្ងៃទី​២៨ មីនា ដោយ​ចៅក្រម​ស៊ើបសួរ​លោក ចាន់ ឃុ​ង បានសម្រេច​ដាក់​លោក លី ដា​វីត ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពីបទ ញុះញង់​មិនឱ្យ​យោធិន​ស្ដាប់បង្គាប់ កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​ប្រ​ព្រឹ​ត្ដ​នៅ​ចំណុច​មាត់​ស្ទឹង​សៀមរាប ស្ថិតនៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​
 
​លោក លី ដា​វីត តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កលោក​ឈ្មោះ «Lee David» បាន​បង្ហោះ​សារជា​ច្រើន រិះគន់​ប្រមុខ​រាជរដ្ឋាភិបាល ថា​ដើម្បី​ការពារ​អំណាច​ផ្ទាល់ខ្លួន បានធ្វើ​នយោបាយ​ដើរ​ឆ្ងាយ​ពី​លោកខាងលិច​។​ល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com