ជាតិ
រយៈពេល​ជិត​៣០​ឆ្នាំ និស្សិត​កម្ពុជា ជាង​១​ពាន់​នាក់ បានទទួល​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន
31, Mar 2019 , 3:19 pm        
រូបភាព
និស្សិត២៥នាក់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០១៩
និស្សិត២៥នាក់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០១៩
​ភ្នំពេញ​៖ និស្សិត​កម្ពុជា​ចំនួន ១,១០០​នាក់​ហើយ ដែល​បានទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៩​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​(Hidehisa Horinouchi) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

 
​លោក Hidehisa Horinouchi  បាន​ថ្លែង​នៅក្នុង​ពិធីជប់លៀង​ជូន​ដំណើរ​និស្សិត​ជាប់​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ថា និស្សិត​ដែល​បាន​ជាប់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​នេះ ត្រូវបាន​ឆ្លងកាត់​ការប្រឡង​លើកទីមួយ មុននឹង​ឆ្លងកាត់​វគ្គ​ជម្រុះ​លើក​ទី​ពីរ ជាមួយ​បេក្ខជន​មកពី​បណ្តាល​ប្រទេស​ផ្សេងទៀត​។ ក្នុងការ​ជម្រុះ​នេះ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ឱកាស​ដល់​និស្សិត​កម្ពុជា​ចំនួន​២៥​នាក់ ជា​រៀងរាល់ឆ្នាំ សម្រាប់​ទៅ​សិក្សា​ជំនាញ​ផ្សេងៗ​ក្នុង​សាកលវិទ្យាល័យ​នានា ក្នុងប្រទេស​ជប៉ុន​។ 


 លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា
 
​ជាមួយគ្នានេះ  លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាត់ទុក ជំនួយ​ថវិកា និង​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​លើកកម្ពស់​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​៕
 


 លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

Tag:
 អប់រំ​
  អាហារូបករណ៍​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com