ជាតិ
ស្រី្តក្នុងស្រុកបារាយណ៍ ថា ស្ត្រីមានតួនាទីសំខាន់ក្នុងគ្រួសារ ហើយត្រូវតែសកម្មក្នុងសហគមន៍ រូបភាពមណ្ឌលព័ត៌មានស្រី្តកម្ពុជា
× កំពង់ធំ៖ ស្រី្ត និងយុវជនក្នុងសហគមន៍ស្រុកបារាយណ៍ បានចូលរួមក្នុងវេទិកាស្រី្ត និងភាពជាអ្នកដឹកនាំ ក្នុងគោលបំណងយល់ដឹងអំពី ការបង្កើតចំណេះដឹងសមត្ថភាព ការទទួលបានបទពិសោធន៍ជោគជ័យ រួមទាំងគន្លឹះសំខាន់ៗរបស់ស្រី្តក្នុងអាជីពការងារ ការសិក្សា និងការរស់នៅ រួមទាំងបញ្ហាប្រឈមរបស់ស្រី្ត។ ក្នុងវេទិកានេះមានការចូលរួមបង្ហាញពីស្ថានភាពរបស់ស្រី្តក្នុងសហគមន៍ស្រុកបារាយ៍ដោយអ្នកស្រី អោក សំណាង អភិបាលរងស្រុកបារាយណ៍ និងប្រជាពលរដ្ឋ យុវជនប្រមាណជាង១០០នាក់ ក្រោមការរៀបចំឡើងដោយមណ្ឌលព័ត៌មានស្រី្តកម្ពុជា នៅស្រុកបារាយ៍ ខេត្តកំពង់ធំ ថ្ងៃទី២៨មីនា ឆ្នាំ២០១៩។
ចំពោះអ្នកស្រី អោក សំណាង អភិបាលរងស្រុកបារាយណ៍ បានលើកឡើងថា ស្ត្រីក្នុងសហគមន៍មានការចូលរួមច្រើនជាងពីមុនក្នុងសកម្មភាពរបស់សហគមន៍ ជាពិសេសក្នុងការវេទិកា ការប្រជុំផ្សេងៗ ដែលធ្វើឲ្យស្រី្តមានការយល់ដឹងពីសិទ្ធិនិងសារៈសំខាន់ក្នុងនាមជាអ្នកដឹកនាំក្នុងគ្រួសារ ហើយសហគម៍មិនអាចខ្វះស្រី្តបានទេក្នុងការចូលរួម។ ជាក់ស្ដែងក្នុងស្រុកបានរាយណ៍ផ្ទាល់មានស្រី្តជាក្រុមប្រឹក្សាឃុំ និងស្ត្រីជាអភិបាលរងស្រុក។ សម្រាប់បញ្ហាប្រឈមពីមុនគឺមានគំនាបពីបុរាណ មានការរើសអើងពីសមត្ថភាពរបស់ស្រី្ត ដែលថាមិនស្ត្រីគួរចូលរួមរាល់សកម្មភាពផ្សេងៗក្នុងការអភិវឌ្ឍសហគមន៍។
លោកស្រី្តអភិបាលរងបានបញ្ជាក់ថាសព្វថ្ងៃនេះមិនមាន ករណីនេះទៀតទេ ហើយស្រី្តខ្លួនឯងផ្ទាល់ ក៏យល់ដឹង ចូលរួមបានច្រើនជាងពីមុនដែរ។ ដោយសារមានការខិតខំរបស់មន្រី្តសហគមន៍ ដំណោះស្រាយផ្សាយរាល់ព័ត៌មានដែលទទួលបានជូនទៅកាន់ពលរដ្ឋ និងលើកកម្ពស់ឲ្យមានការចូលរួមឲ្យបានច្រើន ជាពិសេសអំពីយេនឌ័រ។ ទន្ទឹមនឹងនេះ វេទិកាស្រី្តនិងភាពជាអ្នកដឹកនាំនេះ បានឲ្យស្រី្តនិងយុវជនជាង១០០នាក់នេះ បានយល់ពីស្ត្រីក្នុងតួនាទីចូលរួមអភិវឌ្ឍសហគមន៍ និងភាពដឹកនាំចំពោះខ្លួនឯង។
អ្នកស្រី ឯក ច្រឹម ជាអ្នកភូមិសំរោង បានចូលរួមវេទិការនេះ បានឲ្យដឹងថា ស្រី្តមិនមែនសំខាន់តែក្នុងកិច្ចការធំៗនោះទេ តែចំពោះគ្រួសារស្រី្តក៏ដើរតួនាទីសំខាន់ផងដែរ។ អ្នកស្រីវ័យ៥០ឆ្នាំរូបនេះបានបន្តថា អ្នកស្រីមិនចេះដឹងមិនចេះនិយាយច្រើននោះទេ តែដូចដែលក្នុងវេទិកាបានលើកឡើងគឺអត់ពីស្រី្តគឺការងារមិនមានភាពល្អប្រសើរទេ។ រីឯកញ្ញា សឿ ចាន់ថា ជាក្រុមប្រឹក្សាឃុំបារាយណ៍ថាការចូលរួមក្នុងវេទិកានេះ បានធ្វើឲ្យស្រី្តតាមសហគមន៍យល់ដឹងបន្ថែមជាងមុនអំពីតួនាទីរបស់ស្រី្តក្នុងសហគមន៍។ ជាពិសេសកញ្ញានឹងខិតខំបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរក្នុងនាមជាស្រី្ត។ ស្រី្តក្នុងសហគមន៍ត្រូវតែចូលរួមសកម្មភាពនានាដែលមានតាមដែលអាចធ្វើទៅបាន ដូចដែលអ្នកស្រី្តអភិបាលរងបានលើកឡើងថា ស្រី្តជាឆ្អឹងខ្នង អ្នកជាដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និងអាចជាអ្នកដឹកនាំសហគម៍បានដួចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com